• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន ទទួលជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន បានទទួលជួបជាមួយ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេច ម៉ែន សំអន។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន បានទទួលជួបជាមួយ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានក្រុមសមាជិកសភាមិត្តភាពកម្ពុជា-វៀតណាម ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេច ម៉ែន សំអន។ រូបថត៖ Le Tuyet/VOV1

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន សង្ឃឹមថា ដោយមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនវៀតណាម សម្តេច ម៉ែន សំអន នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តពង្រឹងការងារអប់រំនិងផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យ សារៈសំខាន់ ក៏ដូចជាបានឃើញយ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការអភិរក្ស និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ; បន្តរីកសាយភាយចលនា «បណ្តុះមិត្តភាព» ដែលសមាគមទាំងពីរបានអនុវត្តនាពេលកន្លងទៅ។

ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ និងគាំទ្រដំណោះស្រាយជំនះការលំបាករបស់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ជួយពួកគេមានជីវភាពរស់នៅស្ថិរភាព និងធ្វើសមាហរណកម្មទៅប្រទេសសាមី; ទន្ទឹមនឹងនោះ បន្តគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន និងសហគ្រាសវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។

ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចម៉ែន សំអន បានអះអាងថា បក្ស រដ្ឋ និងប្រជាជនកម្ពុជា មិនដែលបំភ្លេចការជួយគាំទ្រដោយស្មោះស្ម័គ្ររបស់វៀតណាមក្នុងអតីតកាល និងបច្ចុប្បន្នកាលឡើយ។ សម្តេច ម៉ែន សំអន ក៏បានបញ្ជាក់ថា នឹងពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរ តាមស្មារតីដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top