• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកស្ថានទូត ក៏ដូចជាសហគមន៍ជនវៀតណាមនៅកម្ពុជា។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូ។ (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអបអរសាទរចំពោះលទ្ធផលប្រតិបត្តិការនាពេលថ្មីៗនេះ របស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា; សមាគមជនវៀតណាមនៅកម្ពុជា សមាគមធុរកិច្ចវៀតណាមនៅកម្ពុជា ព្រមទាំងជូនដំណឹងដល់បងប្អូនជនរួមជាតិអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងគោលនយោបាយសំខាន់ៗដែលរដ្ឋសភាកំពុងពិភាក្សាផងដែរ។

ដោយមានការចែករំលែកចំពោះបញ្ហាដែលសហគមន៍ជនវៀតណាមនៅកម្ពុជាជាង ១០ ម៉ឺននាក់កំពុងជួបប្រទះនោះ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា លោកបានស្នើឱ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមក្នុងការរស់នៅ ធ្វើអាជីវកម្មប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា; មានផែនទីបង្ហាញផ្លូវសមហេតុផលក្នុងការផ្លាស់ទីលំនៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ រៀបចំតំបន់តាំងទីលំនៅថ្មីដែលមានលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធនិងសន្តិសុខមូលដ្ឋាន ជួយឧបត្ថម្ភការផ្លាស់ប្តូរអាជីពសម្រាប់គ្រួសារដែលត្រូវតែផ្លាស់ទីលំនៅ ហើយបានស្នើឱ្យភាគីកម្ពុជាបន្តយកចិត្តទុកដាក់ ដោះស្រាយការលំបាកឧបសគ្គទាក់ទងនឹងបញ្ហាលិខិតស្នាមដើម្បីពន្លឿនការចូលសញ្ជាតិសម្រាប់មនុស្សដែលមានលក្ខណៈគ្រប់គ្រាន់។

ដោយសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ ជានិច្ចកាលទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនៅកម្ពុជា ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន សង្ឃឹមថា សហគមន៍ជនវៀតណាមនៅកម្ពុជា បន្តពង្រីកស្មារតីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក; ប្រតិបត្តិតាមបទប្បញ្ញត្តិច្បាប់នៃប្រទេសសាម៉ី ខិតខំឈានឡើងក្នុងជីវភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់យោធា និងការពារជាតិ

នា​រសៀលថ្ងៃទី១២ ខែឧសភា នៅទីករុងហាណូយ បាន​ប្រព្រឹត្តទៅកិច្ចសន្ទនា រវាងនាយកដ្ឋានច្បាប់នៃក្រសួងការពារ​ប្រទេស ជាមួយ​នាយកដ្ឋានច្បាប់នៃក្រសួងការពារជាតិ​សហព័ន្ធ​រុស្ស៊ី។

Top