• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនពរបុណ្យណូអែលនៅមណ្ឌលអេវែកហាណូយ

នាព្រឹកថ្ងៃទី២០ខែធ្នូ ប្រធានរដ្ឋសភា លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅជូនអំណោយនិងជូនពរបុណ្យណូអែលឆ្នាំ ២០១៩ នៅមណ្ឌលអេវែកហាណូយ។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងអេវែក Nguyen Van Thien

នៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ នោះគឺតែងតែមានការរួមចំណែកជាក់ស្តែងរបស់សាសនិកនៃមណ្ឌលអេវែកតំបន់ហាណូយ​ផងដែរ។ និយាយអំពីទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់នោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថា ទំនាក់ទំនងនេះកំពុងមានការវិវឌ្ឍន៍គួរអោយកត់សម្គាល់ ហើយវៀតណាមបានយល់ស្របចំពោះគោលការណ៍ដែលបុរីវ៉ាទីកង់នឹងបញ្ជូនប្រេសិតមកប្រចាំនៅវៀតណាម។ ស្តីពីភារកិច្ចនាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាបានអោយដឹងថា៖ “ខ្ញុំជឿជាក់ថា ក្នុងតួនាទីរបស់ខ្លួនមណ្ឌលអេវែកនឹងណែនាំលើកទឹកចិត្តអោយសាសនិក កសាងតំបន់របស់ខ្លួនអោយកាន់តែអភិវឌ្ឍន៍ រួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយ ក៏ដូចជារបស់ប្រទេសជាតិ រួមទាំងអនុវត្តន៍ល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋផងដែរ។ យ៉ាងណាមិញ វៀតណាមតែងតែគោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជន តាមរយៈរដ្ឋធម្មនុញ្ញដែលបានកំណត់ ក៏ដូចជារដ្ឋសភាបានអនុវត្តន៍ជាក់ស្តែង តាមរយៈច្បាប់ជំនឿសាសនា។ ទន្ទឹមជាមួយគ្នានោះ មណ្ឌលអេវែកនិងអ្នកមុខ អ្នកការសាសនាទាំងអស់គួរណែនាំអោយសាសនិក អនុវត្តន៍ល្អនូវការណែនាំរបស់សមាគមសាសនាក៏ដូចជា អនុវត្តន៍គោលនយោបាយ​ច្បាប់របស់រដ្ឋផងដែរ”។

លោកស្រីប្រធានរដ្ឋសភា ក៏មានបំណងចង់អោយមណ្ឌលអេវែកហាណូយនិងតំបន់នានានៅទូទាំងប្រទេស បន្តការអភិវឌ្ឍដើម្បីនាំមកនូវជីវភាពសុខសាន្តត្រាន មិនត្រឹមតែសម្រាប់ជនរួមជាតិកាន់សាសនាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនទូទាំងប្រទេសទៀតផង ជាពិសេសរួមវិភាគទានតាមរយៈការងារមានអត្ថន័យ ជាក់ស្តែង ដើម្បីនាំមកសុភមង្គលជូនប្រជាជន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top