• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីប្រកាសឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័រនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាបានប្រព្រឹត្តទៅពិធីប្រកាសឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័ររបស់សន្និសីទសមាជិកសភាវ័យគ្មេងសកលលើកទី ៩។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។
ការចុចប៊ូតុងបើកពិធីប្រកាស ឡូហ្គោ ក្រុមសំគាល់អត្តសញ្ញាណនិងគេហទំព័រនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩។ រូបថត៖ quochoi.vn

ថ្លែងមតិនៅពិធីនេះ អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានមានប្រសាសន៍ថា រដ្ឋសភាវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសមាជិកសភាវ័យគ្មេងសកលលើកទី ៩ ចាប់ពីថ្ងៃទី ១៤-១៧ ខែកញ្ញាឆ្នាំ ២០២៣ នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ណាស់។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមនិយាយរួម និងរដ្ឋសភាវៀតណាមនិយាយដោយឡែកដល់មិត្តភក្តិអន្តរជាតិ។

ក្រោមប្រធានបទ តួនាទីរបស់យុវវ័យក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានវត្តន៍វគ្គពិភាក្សាលើប្រធានបទនឹងផ្តោតលើខ្លឹមសារចំនួន ០៣ រួមមាន៖ ការផ្លាស់ប្តូរឌីជីថល; ការចាប់ផ្តើមអាជីវកម្ម និងនវានវត្តន៍; ជំរុញភាពចម្រុះនៃវប្បធម៌ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះសុទ្ធតែជាបញ្ហាដែលត្រូវបានសហភាពអន្តរសភាពិភពលោក (IPU) សភានៃបណ្តាប្រទេសជាសមាជិក និងសមាជិកសភាវ័យក្មេងយកចិត្តទុកដាក់; ដោយបង្ហាញពីការរួមវិភាគទានជាក់ស្តែងអំពីខ្លឹមសាររបស់វៀតណាមនៅក្នុងសន្និសីទនេះ។

គេហទំព័ររបស់សន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ មានអាស័យដ្ឋាន៖ Nghisitre.Quochoi.vn ត្រូវបានបង្ហាញជាភាសាអង់គ្លេសនិងភាសាវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top