• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាសឹង្ហបុរីស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំប្រទេសសិង្ហបុរីមុនដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន ទៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣ ខែធ្នូ ប្រធានរដ្ឋសភាសិង្ហបុរីលោក Seah Kian Peng បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាសក្ខីកម្មជាក់ស្តែង បញ្ជាក់បន្ថែមនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរនិងទំនាក់ទំនងអន្តរសភាដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន ។ រូបថត៖ Doan Tan/TTXVN

ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng បានសង្កត់ធ្ងន់ថា សិង្ហបុរីនិងវៀតណាមមានទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ ក្រោមការជឿជាក់ខាងនយោបាយ ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រទេសទាំងពីរមានទស្សនៈវិស័យយុទ្ធសាស្ត្រស្រដៀងគ្នា និងមានការចូលរួមកម្រិតខ្ពស់រវាងបណ្តាថ្នាក់ដឹកនាំ។  ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ បានទៅបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងខែកុម្ភៈ ឆ្នាំ ២០២៣បន្ទាប់មក នាយករដ្ឋមន្ត្រីសិង្ហបុរីលោកLee Hsien Loong បានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែសីហា ឆ្នាំ ២០២៣ ផងដែរ។

បន្តនូវសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng បានសម្តែងនូវសេចក្តីរីករាយដែលបានស្វាគមន៍ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ បានធ្វើឡើងបន្ទាប់ពីជំនួបដ៏ល្អមួយ រវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នៅខាងក្រៅមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលបានធ្វើឡើងនៅប្រទេសឡាវ កាលពីដើមឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top