• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមសន្និសីទប្រមូលមតិលើខ្លឹមសារនៃគម្រោងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម)

សន្និសីទប្រមូលមតិរបស់សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអំពីខ្លឹមសារនៃគម្រោងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) (រូបថត៖ TTXVN)


នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រមូលមតិរបស់សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអំពីខ្លឹមសារនៃគម្រោងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម)។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតគណៈកម្មាធិការបក្សរដ្ឋធានីហាណូយលើកទី១៧ បានកំណត់នូវចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ក្នុងនោះភារកិច្ចសំខាន់គឺត្រូវស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់រដ្ឋធានី។ លោកប្រធានរដ្ឋសភាបានកត់សម្គាល់ថា ការអភិវឌ្ឍន៍គម្រោងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ចាំបាច់ត្រូវកំណត់ទីតាំងរដ្ឋធានីហាណូយជាមជ្ឈមណ្ឌលនយោបាយ-រដ្ឋបាលជាតិ បន្ទាប់មកគឺជាមជ្ឈមណ្ឌលអប់រំ និងវប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេដ្ឋកិច្ច និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិរបស់ ប្រទេសទាំងមូល។

បន្ទាប់ពីបានលើកឡើងអំពីសក្ដានុពល ប្រៀបខ្លាំងនិងធនធានរបស់រដ្ឋធានីហាណូយនោះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ឈរលើមូលដ្ឋាននោះ រដ្ឋធានីហាណូយបានសិក្សាលើការតាក់តែងមាត្រាក្នុងគម្រោងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ឲ្យស្របតាមលក្ខណៈវិសេសវិសាលរបស់រដ្ឋធានីហាណូយ។

ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភា បានស្នើឲ្យរដ្ឋធានីហាណូយធ្វើការពិនិត្យដើម្បីកំណត់វិសាលភាពនៃបទប្បញ្ញត្តិនៃគម្រោងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ឲ្យសមស្របនឹងតួនាទី និងឋានៈរបស់រដ្ឋធានីក្នុងដំណើរការអភិវឌ្ឍន៍ឆ្ពោះទៅមុខរបស់ប្រទេសជាតិ ព្រមទាំង ជួយសម្រួលរដ្ឋធានី អភិវឌ្ឍន៍ឲ្យកាន់តែរឹងមាំ និងទូលំទូលាយក្នុងសម័យកាលថ្មី ក្រោមពាក្យស្លោក ហាណូយ ដើម្បី ប្រទេសជាតិទាំងមូល និងរួមដំណើរជាមួយប្រទេសជាតិទាំងមូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top