• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន និងលោកជំទាវអញ្ជើញចូលគាល់​ព្រះចៅ​អធិរាជជប៉ុននិង​អធិរាជិនី

នារសៀលថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងតូក្យូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិននិងលោកជំទាវបានចូលគាល់ព្រះចៅអធិរាជជប៉ុនណារ៉ូហ៊ីតូនិងអធិរាជិនី នៅព្រះបរមរាជវាំង។

ព្រះចៅអធិរាជ ណារ៉ូហ៊ីតូ បានសម្តែងនូវអំណរគុណចំពោះជំនួយឧបត្ថម្ភរបស់វៀតណាមចំពោះការជំនះលើផលវិបាកក្រោយការរញ្ជួយដីនៅឧបទ្វីប Noto ។ ព្រះចៅអធិរាជជប៉ុនក៏បានផ្ញើសាររំលែកទុក្ខចំពោះការខូចខាតដែលបណ្តាលមកពីព្យុះនៅវៀតណាមកាលពីខែកញ្ញាកន្លងទៅ។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន និងលោកជំទាវអញ្ជើញចូលគាល់ព្រះចៅអធិរាជជប៉ុននិងអធិរាជិនី។ រូបថត៖ VOV

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ចាប់ពីនយោបាយរហូតដល់វប្បធម៌; ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុនសម្រាប់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ព្រឹត្តិការណ៍ដែលប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន និងលោកជំទាវចូលគាល់ព្រះចៅអធិរាជជប៉ុនណារ៉ូហ៊ីតូនិងអធិរាជិនី បានទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន។ យោងតាមសារព័ត៌មានជប៉ុន ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅដែលព្រះចៅអធិរាជនិងអធិរាជិនី  ក៏ដូចជាសមាជិករាជវង្សជប៉ុន សម្រាប់ប្រជាជនវៀតណាម និងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន សង្ឃឹមថា រាជវង្សជប៉ុននឹងបន្តយកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី និងពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top