• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ការដែលប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញចូលរួមមហាសន្និបាតលើកទី១២ របស់ ICAPP គឺសំដៅជំរុញខ្លាំងការចូលរួមចំណែកយ៉ាងសកម្មរបស់បក្សកុម្មុយនិស្តវៀតណាមក្នុង ICAPP ជំរុញទំនាក់ទំនងជាមួយគណបក្សនយោបាយនៅអាស៊ី រួមចំណែកដល់បញ្ហារួមក្នុងតំបន់; ពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយ និស្ត វៀតណាម និងគណបក្សប្រជាជនកម្ពុជា (CPP)។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃ ICAPP និងសម័យប្រជុំពេញអង្គលើកទី ១១ នៃ IPTP ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ ខែវិច្ឆិកា។ (រូបថត៖ VNA)

នាថ្ងៃទី ២១ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិដើម្បីការអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី​១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា បន្តនាំទំនាក់ទំនងវៀតណាម-កម្ពុជា ឈានចូលដំណាក់កាល អភិវឌ្ឍន៍ថ្មី។

ការដែលប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញចូលរួមមហាសន្និបាតលើកទី ១២ របស់ ICAPP គឺសំដៅជំរុញខ្លាំងការចូលរួមចំណែកយ៉ាងសកម្មរបស់បក្សកុម្មុយនិស្តវៀតណាមក្នុង ICAPP ជំរុញទំនាក់ទំនងជាមួយគណបក្សនយោបាយនៅអាស៊ី រួមចំណែកដល់បញ្ហារួមក្នុងតំបន់; ពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា (CPP)។ ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១១នៃ IPTP ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីបង្ហាញពីការគាំទ្រ និងសុច្ឆន្ទៈសម្រាប់ប្រទេសម្ចាស់ផ្ទះកម្ពុជា ជាពិសេសក្នុងអាណត្តិជាប្រធាន IPTP របស់កម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សរសៃឈាមឌីជីថល និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

“សរសៃឈាមឌីជីថល” និងការប្រណាំងប្រជែងដើម្បីការពារពិភពលោកដែលមានការតភ្ជាប់

ថ្ងៃទី១៧ ខែឧសភានេះ គឺជាទិវាទូរគមនាគមន៍ និងសង្គមព័ត៌មានពិភពលោក។ ដើម្បីរំលឹកដល់ថ្ងៃនេះ ឆ្នាំនេះ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានជ្រើសរើសប្រធានបទ “សរសៃឈាមឌីជីថល – បង្កើនភាពធន់ក្នុងពិភពលោកដែលមានការតភ្ជាប់”។

Top