• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ​អញ្ជើញ​ទទួលជួប​ជាមួយ​ទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ា​


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា  លោកស្រី Aung San Suu Kyi 

នារសៀល​ថ្ងៃទី២០ ខែមេសា​ ឆ្នាំ​២០១៨ នៅមិមានរដ្ឋ​សភា ប្រធានរដ្ឋសភាវៀតណាម លោក​ស្រី N​guyen Thi Kim Ngan បាន​អញ្ជើញទទួលជួបជាមួយទីប្រឹក្សារ​ដ្ឋមីយ៉ាន់ម៉ា  លោកស្រី Aung Sa​n Suu Kyi ក្នុងឱកាស ម​កបំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅវៀតណាម។

លោកស្រី Nguyen Thi Kim Ngan បាន​វាយតម្លៃខ្ពស់​ចំពោះការវិវឌ្ឍន៍​យ៉ាងប្រសើរ​ក្នុងទំនាក់​ទំនង​មិត្តភាព​ប្រពៃណី​យូរអង្វែង​រវាងវៀតណាមជាមួយ មី​យ៉ាន់ម៉ា ជាពិសេ​ស ការដែល​ប្រទេស​ទាំងពីរ​បានលើក​កម្ពស់​ទំនាក់​ទំនង​ឡើងកម្រិត “ដៃគូសហប្រតិបត្តិការ​លើគ្រប់ជ្រុងជ្រោយ”​ ក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​មីយ៉ាន់​ម៉ារបស់​អគ្គលេខា​បក្ស លោក Nguyen Phu Trong កាល ពីខែ​សីហាឆ្នាំ​មុននេះ ព្រមទាំង​អះអាង​នូវគោល​នយោបាយ​មុនក៏ដូ​ចជាក្រោយរបស់វៀត ណាម ​គោរពការ​អភិវឌ្ឍទំនាក់​ទំនងសហ​ប្រតិបត្តិការ​ជាមួយមីយ៉ាន់ម៉ាលើ​គ្រប់វិស័យ ដើម្បីផលប្រ​យោជន៍រួមរបស់ប្រជាជននៃប្រ​ទេសទាំង​ពីរ។
 
លោកស្រីទីប្រឹក្សារ​ដ្ឋ Aung San Suu Kyi បានអះអាងថា ក្នុង​ឋានៈរបស់ខ្លួន លោកស្រី​នឹងត្រៀម​ជាស្រេច​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ រវាងរដ្ឋសភានៃប្រទេសទាំងពីរ។​ នាពេលខាងមុខ ​រដ្ឋសភា​នៃប្រទេស​ទាំងពីរ​នឹងបង្កើន​ថែមទៀតការផ្លា​ស់ប្តូរបទពិសោធន៍​ រវាងសមាជិកាសភាផ​ងដែរ​៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top