• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមកដល់ព្រលានយន្តហោះ Orly ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង (រូបថតៈ TTXVN)

 បន្ទាប់ពីបានបញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ា រ៉ុកមក នាថ្ងៃទី​៣០ខែមីនា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀត​ណាម​ បានទៅដល់រដ្ឋធានីបា​រីស (បារាំង) ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវកា​រនៅ​បារាំង តប​តាម​ការ​អញ្ជើញ​របស់​ប្រធានរដ្ឋសភាបារំាង​ លោក Richard Ferrand។

ទទួល​ស្វាគមន៍លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នៅ​ឯព្រលាន​យន្តហោះ មានវត្តមានឯកអគ្គ​រដ្ឋទូតវៀត ណាមប្រចាំនៅបារាំង​លោក ​Nguyen Thiep;  ឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំអង្គការ UNESCO លោកស្រី ​Tran Thi Hoang Mai​ រួមទាំង​តំណាង​របស់​សមាគម​វៀត​ណាម នៅបារាំង និង បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅ​ប្រទេសបារាំងផង​ដែរ។​
 
ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង របស់ប្រធានរដ្ឋសភាវៀតណាម លោក​ស្រី Nguyen Thi Kim Ngan បាន​អនុវត្តន៍ចាប់​ពីថ្ងៃទី៣០ខែមីនា ដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០​១៩។ ដំណើរទស្សនកិ​ច្ចនេះ ​សំដៅ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រជាមួយបា​រាំង ព្រមទាំងជាការគូ​សសញ្ញាថ្មី​ ក្នុង​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការរវាងរដ្ឋស​ភាវៀតណាមជាមួយ សភា​នៃសាធារណរដ្ឋបារាំងផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top