• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម​លោក Vuong Dinh Hue ជួបសំណេះសំណាល​ជាមួយម្ចាសឆ្នោតនៅទីក្រុង Hai Phong

អនុវត្តកម្មវិធីបន្ទាប់ពីសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ៤ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយម្ចាសឆ្នោតនៅស្រុក Vinh Bao ទីក្រុង Hai Phong ។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុង Hai Phong។ (រូបថត៖ VOV)

 

នៅក្នុងជំនួបនេះ ម្ចាសឆ្នោតនៅស្រុក Vinh Bao បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់សម័យប្រជុំលើទិដ្ឋភាពទាំងបី គឺនីតិបញ្ញត្តិ ការឃ្លាំមើល និងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេស។ រដ្ឋសភាបានអនុម័តលើគម្រោងច្បាប់ជាច្រើនដែលទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន និងសហគ្រាស។ សកម្មភាពឃ្លាំមើលរបស់រដ្ឋសភា កាន់តែមានប្រជាធិបតេយ្យភាព បើកចំហ និងតម្លាភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ការងារឃ្លាំមើលរបស់រដ្ឋសភាបានរីកសាយភាយដល់ក្រុមប្រឹក្សាប្រជាជននៅតាមមូលដ្ឋាន។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានឲ្យដឹងថា៖ “នាខែសីហាខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងសហការជាមួយរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ រៀបចំសន្និសីទទូទាំងប្រទេសលើកដំបូងនៅទីក្រុង Hai Phong ស្តីពីការអនុវត្តន៍ច្បាប់ និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាទើបបានប្រកាសនៅសម័យប្រជុំលើកទី៥កន្លងទៅ។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញនូវការអនុវត្តន៍បណ្តាច្បាប់និងសេចក្តីសម្រេចចិត្តទាំងអស់ចាប់ពីដើមអាណត្តិរហូតមកដល់ពេលនេះ”។

នៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាសឆ្នោត ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានបំភ្លឺអំពីបញ្ហាផ្សេងៗទៀតដែលអ្នកបោះឆ្នោតនៅស្រុក Vinh Bao បានលើកឡើង ហើយបានអះអាងថា ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋសភា នឹងធ្វើការស្រាវជ្រាវនិងទទួលយកមតិយោបល់របស់ម្ចាសឆ្នោត ដាក់ជូនរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេច; ផ្ទេរដល់ទីភ្នាក់ងារពិចារណានិងដោះស្រាយបញ្ហាតាមសិទ្ធិអំណាច ហើយគណៈប្រតិភូរដ្ឋសភាទីក្រុងនឹងតាមដានការអនុវត្តតាមបទប្បញ្ញត្តិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top