• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម៖ ផ្លាស់ប្តូរឌីជីថលយ៉ាងជាក់ស្ដែង បង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃរដ្ឋសភា

នៅព្រឹកថ្ងៃទី១៣ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានធ្វើជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការរដ្ឋសភាដឹកនាំការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ និងគណៈកម្មាធិការដឹកនាំការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋសភា។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ជួបធ្វើការជាមួយគណៈកម្មាធិការដឹកនាំនានារបស់រដ្ឋសភា។ (រូបថត៖ VNA)

ថ្លែងនៅក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានមានប្រសាសន៍ថា៖ ការផ្លាស់ប្តូរឌីជីថលមិនមែនគ្រាន់តែជាការវិនិយោគលើកម្មវិធី ប្រព័ន្ធ ឬវេទិកាបច្ចេកវិទ្យានោះទេ ប៉ុន្តែត្រូវតែបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងវិធីសាស្រ្តធ្វើការ គុណភាពការផ្ដល់ប្រឹក្សា និងប្រសិទ្ធភាពប្រតិបត្តិការ។ ការផ្លាស់ប្តូរឌីជីថលមិនមែនជាពាក្យស្លោកទេ ប៉ុន្តែត្រូវតែមានប្រសិទ្ធភាពក្នុងប្រតិបត្តិការ។

លោកប្រធានរដ្ឋសភា ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

ទាក់ទងនឹងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាល ២០២៦-២០២៧ លោកប្រធានរដ្ឋសភាបានលើកច្បាស់ថា បញ្ញាសិប្បនិម្មិត (AI) ត្រូវការដាក់បញ្ចូលទៅក្នុងដំណើរការប្រតិបត្តិការស្នូលរបស់រដ្ឋសភា ព្រមទាំងតម្រូវឲ្យកសាងប្រព័ន្ធអេកូឡូស៊ីសហការទាំងក្នុងស្រុក និងអន្តរជាតិ ដោយតភ្ជាប់រដ្ឋសភាជាមួយសភាជុំវិញពិភពលោក និងសហគមន៍បញ្ញាសិប្បនិម្មិតនៅវៀតណាមផងដែរ។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖

“សំណួរគឺថា ត្រូវធ្វើអ្វី និងធ្វើយ៉ាងដូចម្ត៉េចនៅពេលខាងមុខ ដើម្បីធ្វើឱ្យការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) កាន់តែជាក់ស្ដែងនិងប្រសើរជាងមុន។ មានតែពេលដែលយើងបំពេញភារកិច្ចនេះបានយ៉ាងល្អ ទើបយើងអាចលុបបំបាត់ឧបសគ្គក្នុងស្ថាប័នបាន។ នេះជាបញ្ហាដែលកំពុងកើតមាន”៕

តាម​ vovworld.vn/km-KH

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។

Top