• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបឯកអគ្គរាជទូតអង់គ្លេស

ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានគោលបំណងថា លោកឯកអគ្គរាជទូត Gareth Ward បន្តដើរតួជាស្ពានសម្រាប់ ការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ហើយស្នើឡើងសកម្មភាពសហប្រតិបត្តិការ ឆ្ពោះទៅខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ផងដែរ។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) ទទួលជួបឯកអគ្គរាជទូតអង់គ្លេសលោក Gareth Ward។ (រូបថត៖ VOV)   

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នៅពេលទទួលជួបឯកអគ្គ រាជទូតចក្រភពអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏ល្អ ប្រសើរក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអង់គ្លេសក្នុង រយៈពេលប៉ូន្មានឆ្នាំកន្លងមក។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ ជាន់ថ្នាក់ រក្សាការជួបប្រាស្រ័យ ពិគ្រោះយោបល់គ្នានៅវេទិកាសភាពហុភាគី ជា ពិសេសនៅសហភាពអន្តរសភា (IPU) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភានៃ ប្រទេសទាំងពីរគឺជាកត្តាសំខាន់ បានរួមចំណែកជំរុញថែមទៀតទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន មានគោលបំណងថា លោកឯកអគ្គរាជទូត Gareth Ward បន្តដើរតួជាស្ពានសម្រាប់ ការពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ហើយស្នើឡើងសកម្មភាពសហប្រតិបត្តិការ ឆ្ពោះទៅខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ផងដែរ។

លោកឯកអគ្គរាជទូត Gareth Ward បានថ្លែងអំណរគុណដល់លោកប្រធាន រដ្ឋសភា Vuong Dinh Hue ដែលបានផ្ញើសារអបអរសាទរជូនប្រធានព្រឹទ្ធសភា អង់គ្លេស លោក John McFall និងប្រធានសភាជាន់ទាបអង់គ្លេស លោកស្រី Lindsay Hoyle ក្នុងឱកាសខួបលើកទី ៧០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រី យានី Elizabeth ទី២ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ចំពោះប្រទេស និង ប្រជាជនអង់គ្លេស។ លោកឯកអគ្គរាជទូតអង់គ្លេសបានឲ្យដឹងថែមទៀតថា ការ ប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកលដ៏សំខាន់មួយនាពេលបច្ចុប្បន្ននេះ។ លើ វិស័យនេះ រដ្ឋាភិបាលអង់គ្លេសវាយតំលៃខ្ពស់ចំពោះការសន្យារបស់វៀតណាមនៅ កិច្ចប្រជុំ COP២៦ និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបៃតងដែលវៀត ណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top