នៅក្នុងជំនួបនេះ
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន
បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
និងជាក់ស្តែងរវាងសវនកម្មរដ្ឋវៀតណាម និងសវនកម្មរដ្ឋឡាវក្នុងរយៈពេលកន្លងមក ព្រមទាំងបានស្នើថា
នាពេលខាងមុខ សវនកម្មនៃប្រទេសទាំងពីរបន្តសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
ស៊ីជម្រៅ និងជាក់ស្ដែងដោយបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
និងជំនាញក្នុងវិស័យបរិវត្តកម្មឌីជីថល
ការបណ្តុះបណ្តាលើកកំពស់ជំនាញវិជ្ជាជីវៈសម្រាប់សវនករនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏នឹងបង្កើនការចូលរួម
និងកិច្ចសហប្រតិបត្តិការក្នុងអង្គការសវនកម្មអន្តរជាតិផងដែរ។
លោកប្រធានរដ្ឋសភាក៏បានអះអាងដែរថា
សវនកម្មវៀតណាមត្រៀមខ្លួនចែករំលែកជាមួយសវនកម្មរដ្ឋឡាវក្នុងវិស័យដែលឡាវមានតម្រូវការ
ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអវិជ្ជមាន។
រីឯខ្លួនវិញ ប្រធានសវនកម្មរដ្ឋឡាវ លោក Viengthavisone Thephachanh បានជម្រាបជូនប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អំពីលទ្ធផលនៃកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧ ខែកក្កដា ជាមួយអគ្គសវនកររដ្ឋវៀតណាម៕