ព័ត៌មាន
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៅខាងក្រៅមហាសន្និបាត AIPA ៤៦
នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី មេដឹកនាំទាំង ពីរបានឯកភាពលើទិសដៅសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ រួមទាំងការ រក្សាការជួបប្រាស្រ័យរវាងសភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុង វិស័យនិតិប្បញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស ជាតិ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីផងដែរ។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាទីម័រខាងកើត លោកស្រី Maria Fernanda Lay ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអបអរសាទរចំពោះទីម័រខាង កើត ដែលនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ (ខែតុលា ឆ្នាំ២០២៥); អះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជា ស្រេចចែករំលែកបទពិសោធន៍ល្អៗជាមួយទីម័រឡេស្តេក្នុងដំណើរការសមាហរណកម្ម ទៅក្នុងមហាគ្រួសារអាស៊ាន។ ប្រធានរដ្ឋសភាទីម័រខាងកើត លោកស្រី Maria Fernanda Lay បានប្រកាសថា រដ្ឋសភាទីម័រខាងកើតបានផ្តល់សច្ចាប័នលើកិច្ចព្រម ព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ សង្ឃឹម ថា វៀតណាមនឹងបើកស្ថានទូតនៅទីម័រខាងកើតក្នុងពេលឆាប់ៗនេះ ហើយបានថ្លែង អំណរគុណចំពោះវៀតណាមដែលបានសហការធានាសន្តិសុខស្បៀងអាហារសម្រាប់ទីម័រខាងកើត៕