ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិខ្មែរ នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ លោក Do Thanh Binh លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរ និងជូនអំណោយដល់ព្រះតេជគុណ ព្រះសង្ឃ និងគណៈអភិបាលវត្តឃ្លាំង និងវត្តសំរោង នៅខ័ណ្ឌ Soc Trang។
គណៈប្រតិភូបានទៅសួរសុខទុក្ខ និងជូនអំណោយដល់សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិទីក្រុង Can Tho។ រូបថត៖ VNA
គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ
និងជូនអំណោយដល់គ្រួសារកម្មាភិបាល គ្រួសារគំរូ
និងជនមានកិត្យានុភាពក្នុងសហគមន៍ជនជាតិខ្មែរ; ចុះសួរសុខទុក្ខនិងជូនអំណោយដល់គណៈនាយកនិងលោកគ្រូអ្នកគ្រូ
នៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។
នៅកន្លែងទាំងនេះ
លេខាគណៈកម្មាធិការបក្សទីក្រុង Can Tho លោក Do Thanh
Binh បានសាកសួរសុខទុក្ខនិងអបអរសាទរដល់បងប្អូនជនជាតិខ្មែរនៅមូលដ្ឋាន
ក្នុងឱកាសពិធីបុណ្យសែនដូនតា។ លោកសង្ឃឹមថា នាពេលខាងមុខ បណ្តាអ្នកមុខអ្នកការសាសនា
និងព្រះសង្ឃនឹងបន្តលើកតម្កើងតួនាទីជាស្នូលនៃសាមគ្គីភាពនៅមូលដ្ឋាន លើកទឹកចិត្ត
ផ្សព្វផ្សាយនិងណែនាំប្រជាជនឱ្យចូលរួមផលិតកម្មយ៉ាងសកម្ម
រួមចំណែកថែរក្សានិងស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
អនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ “ល្អផ្លូវលោក ល្អផ្លូវធម៌”
និងឆ្ពោះទៅរកសង្គមវិបុលភាព ស៊ីវិល័យ និងសុភមង្គល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម