• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឧបការីប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបឧបការីប្រធានាធិបតីរុស្ស៊ី ប្រធានក្រុមប្រឹក្សាសមុទ្ររុស្ស៊ី លោក Nikolai Patrusev នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងហាណូយ។ លោក Nikolai Patrusev កំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបឧបការីប្រធានាធិបតីរុស្ស៊ី ប្រធានក្រុមប្រឹក្សាសមុទ្ររុស្ស៊ី លោក Nikolai Patrusev។ (រូបថត៖ dangcongsan.vn)

នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យក្រុមប្រឹក្សាសមុទ្រ រុស្ស៊ី គាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការស្រាវជ្រាវគោល នយោបាយសមុទ្រ ការស្រាវជ្រាវវិទ្យាសាស្ត្រអំពីសមុទ្រនិងមហាសមុទ្រ ការអភិវឌ្ឍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមុទ្រ ផ្លូវដឹកជញ្ជូនតាមសមុទ្រ ប្រព័ន្ធឃ្លាំងស្តុកទុក ការ បណ្តុះបណ្តាលធនធានមនុស្ស; ជួយឧបត្ថម្ភវៀតណាមក្នុងការគ្រប់គ្រង និងធ្វើអាជីវ កម្មលំហសមុទ្រប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ស្របតាមផលប្រយោជន៍ របស់ភាគីនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យរុស្ស៊ីគាំទ្រគោលជំហរ និងទស្សនៈ របស់វៀតណាម និងអាស៊ានទាក់ទងនឹងសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃ ការគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។

រីឯខ្លួនវិញ ឧបការីប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី លោក Nikolai Patrushev បានអះអាងថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ ជួរមុខរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការកសាង និងសុក្រិតផ្លូវនាវាចរណ៍អន្តរ ជាតិក្នុងនោះប្រើប្រាស់កំពង់ផែទឹកជ្រៅរបស់វៀតណាមជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ។

នាថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឧបការីប្រធានាធិបតី ប្រធានក្រុមប្រឹក្សាសមុទ្រសហព័ន្ធ រុស្ស៊ី លោក Nicolai Patrushev។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើគោលនយោបាយកិច្ចការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយរុស្ស៊ី ជាពិសេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនា ពេលបច្ចុប្បន្ន។

រីឯខ្លួនវិញ ឧបការីប្រធានាធិបតីរុស្ស៊ី និងជាប្រធានក្រុមប្រឹក្សាសមុទ្ររុស្ស៊ី លោក Nikolai Patrusev បានអះអាងថា ក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ីនឹងបន្តគាំទ្រ ការពង្រីកថែមទៀតនូវវិស័យសហប្រតិបត្តិការជាមួយវៀតណាម រួមទាំងកិច្ចសហ ប្រតិបត្តិការសមុទ្ររវាងប្រទេសទាំងពីរ ដោយផ្តោតលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងវិស័យសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top