
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានសភារដ្ឋសភាហ៊ុងគ្រី លោក លោក Yakab Istvan
នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភាហ៊ុងគ្រី លោក Yakab Istvan ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះការដែល ហ៊ុង គ្រីជានិច្ចកាល តែងតែគាំទ្រវៀតណាមក្នុងការបង្កើនទំនាក់ទំនង ជាមួយសហភាពអឺរ៉ុប (EU) ព្រមទាំងមានបំណង ចង់ឲ្យហ៊ុងគ្រី បន្តគាំទ្រនិងជំរុញការផ្តល់សច្ចាប័ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) សំដៅបើកបន្ថែមឱកាសសហប្រតិបត្តិការរវាង វៀតណាមនិង EU ក្នុងនោះមានទាំងហ៊ុងគ្រីតែម្តង។ តាមនោះ វៀត ណាមបានត្រៀមជាស្រេច ធ្វើជាស្ពានសម្រាប់ហុងគ្រីឆ្លៀតចូលទីផ្សារនៃបណ្តាប្រទេសចំណុះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានសម្តែងក្តីសោមនស្សរីករាយ ដែលក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូហ៊ុងគ្រី នៅវៀតណាមលើកនេះ ភាគីទាំងពីរបានរៀបចំកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “អភិ វឌ្ឍន៍កសិកម្មប្រកបដោយចីរភាព និងសុវត្ថភាពម្ហូបអាហារ” ផងដែរ។
ចំណែកខ្លួនវិញ អនុប្រធានរដ្ឋសភាហ៊ុងគ្រី លោក Yakab Istvan បានអះ អាងថា ហុងគ្រីនឹងគាំទ្រទាំងស្រុងនូវកិច្ចព្រមព្រៀង EVFTA ទាំងការចុះហត្ថលេខាទៅដល់ការអនុម័តជាផ្លូវការ។ លោក Yakab Istvan ក៏បានឲ្យដឹងថា ហ៊ុងគ្រីមានបំណង បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ថែមទៀត ជាពិសេស លើវោស័យសេដ្ឋកិច្ច ឧិសថនិងកសិកម្មផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម