• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេល នេះ គឺបង្កើតរបកគំហើញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្ម បៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូធុរជននៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (USABC) រួម មានប្រតិភូជាង ៩០ នាក់តំណាងឱ្យបណ្ដាសហគ្រាសក្នុងវិស័យដូចជា៖ បច្ចេកវិទ្យា; ទូរគមនាគមន៍ដឹកជញ្ជូន រថយន្ត; ថាមពល; សុខាភិបាល; សេវាកម្មហិរញ្ញវត្ថុ; កសិកម្ម; មូលនិធិវិនិយោគ; ឡូជីស្ទីក សណ្ឋាគារ ការផលិត និងគ្រឿងសំអាង។

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់ USABC មកកាន់វៀតណាម បន្ទាប់ ពីវៀតណាម-អាមេរិកបានលើកកំពស់ទំនាក់ទំនងឡើងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ហើយសង្កត់ធ្ងន់ថា ក្របខ័ណ្ឌថ្មីនេះនឹងបង្កើតបរិយាកាស និងកម្លាំងចលករថ្មី សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-ការវិនិ យោគ ជាមួយនឹងចក្ខុវិស័យវែងជាង មាត្រដ្ឋានធំជាង ការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

លោកប្រធានរដ្ឋសភាបានឲ្យដឹងថា គោលដៅសំខាន់ៗរបស់វៀតណាមនាពេល នេះ គឺបង្កើតរបកគំហើញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងធនធានមនុស្ស; ជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្ម បៃតង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះការសន្យារបស់រដ្ឋាភិបាល អាមេរិកក្នុងការពិចារណាទទួលស្គាល់នូវយន្តការសេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ដោយអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតបរិយាកាស ផ្លូវច្បាប់ដ៏អំណោយផល និងផ្ទៀងស្តាប់មតិរបស់សហគ្រាសអាមេរិក។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖

រដ្ឋសភាវៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-អាមេរិក ដោយនាំមកនូវផលប្រយោជន៍ជូនប្រជាជន និងសហគ្រាសនៃ ប្រទេសទាំងពីរ; ខិតខំបង្កើតក្របខ័ណ្ឌច្បាប់ និងគោលនយោបាយអំណោយផល ស្ថិរភាព និងតម្លាភាព ដើម្បីឲ្យសហគ្រាសបរទេស រួមទាំងសហគ្រាសសហរដ្ឋ អាមេរិកបន្តដំណើរការ ពង្រីកមាត្រដ្ឋាននិងអភិវឌ្ឍន៍យ៉ាងយូរអង្វែងនៅវៀតណាម ជាពិសេសក្នុងវិស័យដែលអាមេរិកមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ។ រដ្ឋសភាបាននិងកំពុងត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ ក្តីកង្វល់ និងបំណង ប្រាថ្នារបស់សហគមន៍ធុរកិច្ច រួមទាំងសហគ្រាសអាមេរិកទាក់ទងនឹងគោលនយោ បាយ និងច្បាប់របស់វៀតណាម

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានឆ្លើយតប យ៉ាងល្អិតល្អន់ចំពោះក្រុមបញ្ហានីមួយៗ និងមតិនីមួយៗរបស់គណៈប្រតិភូ USABC ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top