• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជាអធិបតីសន្និសីទអនុវត្តន៍កម្មវិធីឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំសន្និសីទទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីឃ្លាំមើលឆ្នាំ ២០២៤។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានធ្វើជាអធិបតីសន្និសីទ។ រូបថត៖ Doan Tan/TTXVN

សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា និងតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតជាមួយទីតាំងចំនួន ៦២កន្លែងនៅតាមខេត្តក្រុងចំនួន ៦២ ចំណុះមជ្ឈិម។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជាធិបតីនៃសន្និសីទនេះ។ នៅក្នុងសន្និសីទ ក្រៅពីការវាយតម្លៃលទ្ធផលដែលទទួលបាន បទពិសោធន៍ល្អក្នុងការឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទីភ្នាក់ងារនានារបស់រដ្ឋសភា គណៈប្រតិភូរដ្ឋសភា និងសមាជិកសភាឆ្នាំ ២០២៣ ក៏ត្រូវបញ្ជាក់ពីចំណុចខ្វះខាត ការលំបាក ឧបសគ្គ និងមូលហេតុនានា ក្នុងសកម្មភាពឃ្លាំមើល។ គណៈប្រតិភូក៏បានផ្លាស់ប្តូរ និងឯកភាពគ្នាលើការយល់ដឹង ខ្លឹមសារ ការសម្របសម្រួលគ្នា និងវិធានការដើម្បីរៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅឆ្នាំខាងមុខ រួមចំណែកនាំគោលនយោបាយនិងច្បាប់ឈានចូលជីវភាពរស់នៅ ធានានូវប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននិងម្ចាស់ឆ្នោតទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានាធិបតីហ្គាណា លោក John Mahama បានសម្តែងគោលបំណងថា វៀតណាមនឹងជួយគាំទ្រហ្គាណាក្នុងវិស័យកសិកម្ម ជាពិសេសការដាំដុះដំណាំស្រូវ។

Top