• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ (រូបថត៖ VOV)
 

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានបញ្ជាក់ថា នឹងបន្តចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ជាពិសេសក្នុងការកសាងស្ថាប័ន ប្រព័ន្ធច្បាប់និងការឃ្លាំមើលលើការអនុវត្តច្បាប់។ ទន្ទឹមជាមួយគ្នានោះ បន្តសម្របសម្រួលដោយបង្កើនការឃ្លាំមើលលើគម្រោងកិច្ចសហប្រតិបត្តិការវិនិយោគ និងជំនួយដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ។ រដ្ឋសភានៃប្រទេសទាំងពីរបានរួមជាមួយស្ថាប័នពាក់ព័ន្ធសម្របសម្រួលយ៉ាងល្អដើម្បីរៀបចំបណ្តាសកម្មភាពអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេល ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ, ឡាវ - វៀតណាមនៅឆ្នាំ ២០២២។ តាមរយៈសកម្មភាពទាំងនេះ ចូលរួមចំណែកឃោសនានិងអប់រំយ៉ាងជ្រាលជ្រៅ អំពីប្រពៃណីនៃទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top