នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងអធិកអធមចំពោះប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ
Adama Bictogo ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី
១៣ ដល់ថ្ងៃទី ១៦ មិថុនា។ បន្ទាប់ពីពិធីទទួលស្វាគមន៍
ថ្នាក់ដឹកនាំទាំងពីរបានដំណើរការកិច្ចពិភាក្សា។
ក្នុងជំនួបនេះ
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិក;
ស្នើឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរវិធានការដើម្បីនាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
ជាក់ស្តែងនិងមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់បណ្តាញ; បន្តបង្កើនការសម្របសម្រួលនៅក្នុងអង្គការអន្តរជាតិ
Francophonie (OIF) និងយន្តការពហុភាគីផ្សេងទៀត
(អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ)។
ប្រធានរដ្ឋសភាវៀតណាម
លោក Vuong Dinh Hue បានអះអាងថា
វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មកូតឌីវ័រ
មកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម ក៏ដូចជា
ជំរុញអាជីវកម្មវៀតណាមមកបណ្តាក់ទុនចូលកូរឌីវ័រ។ ទន្ទឹមនឹងនោះ
វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានសម្រាប់ទំនិញកូតឌីវ័រ
ជ្រៀតចូលទីផ្សារអាស៊ីអាគ្នេយ៍ និងអាស៊ី។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត
ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យប្រទេសកូតឌីវ័រ
គាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
និងវៀតណាមលើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍
អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះ ដោយសន្តិវិធី
ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ
ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
រីឯខ្លួនវិញ
ប្រធានរដ្ឋសភាកូតឌីវ័រ លោក Adama Bictogo មានបំណងចង់ឱ្យភាគីទាំងពីរស្រាវជ្រាវដើម្បីបើកការហោះហើរត្រង់រវាងវៀតណាម
និងកូតឌីវ័រ និងផ្ទុយមកវិញ; ស្នើឱ្យវៀតណាមជួយអភិវឌ្ឍន៍ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជននៅ
កូតឌីវ័រ រួមចំណែកដោះស្រាយភាពអត់ការងារធ្វើ ជាពិសេសលើវិស័យព័ត៌មានវិទ្យា មេកានិច
និងអេឡិចត្រូនិក។
បន្ទាប់ពីជំនួបពិភាក្សា
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូតឌីវ័រ លោកស្រី Adama
Bictogo បានចុះហត្ថលេខាលើ
អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕