• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong

នារសៀលថ្ងៃទី២ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិនបានអញ្ជើញចូលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong។
រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញជួបសវនាការជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី (រូបថត៖ VOV)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ជាពិសេសគឺសិង្ហបុរីរក្សាឋានៈរបស់ខ្លួនជាអ្នកវិនិយោគធំទីពីរនៅវៀតណាមជាមួយនឹងគម្រោងជាង ៣.៨០០ គម្រោង ដោយមានទុនវិនិយោគសរុបជាង ៨១ ពាន់លានដុល្លារអាមេរិក; មានបណ្តាញសួនឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) ចំនួន ១៨ នៅតាមខេត្ត ក្រុងចំនួន ១៣ នៃប្រទេសវៀតណាម ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយជោគជ័យរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន ក៏បានវាយតម្លៃខ្ពស់និងស្នើឱ្យរដ្ឋាភិបាលសិង្ហបុរីបន្តយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្ម វិនិយោគិន និងប្រជាជនវៀតណាមប្រមាណ ២៥.០០០ នាក់នៅសិង្ហបុរីក្នុងការរស់នៅ ធ្វើការប្រកបដោយលក្ខណៈងាយស្រួល រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ   ក៏ដូចជាការរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសិង្ហបុរី។

ទាក់ទងនឹងបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកានិងអង្គការពហុភាគី ហើយខិតខំរក្សាសាមគ្គីភាព និងការបង្រួបបង្រួមតួនាទីកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងបញ្ហាយុទ្ធសាស្ត្រ ដែលប៉ះពាល់ដល់សន្តិសុខ និងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top