• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រីន ថាញ់ មិន អញ្ជើញជួបពិភាក្សាជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ីលោក Tan Sri Dato' Johari Bin Abdul

ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិន ប្រធានសភាជាន់ទាបម៉ាឡេស៊ី Tan Sri Dato' Johari Bin Abdul និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
ប្រធានរដ្ឋសភាលោក ត្រីន ថាញ់ មិន និងប្រធានសភាជាន់ទាបម៉ាឡេស៊ី Tan Sri Dato' Johari Bin Abdul (រូបថត៖ Lam Hien/daibieunhandan.vn)

នាយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់ មិន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari Bin Abdul។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានដំណើរការកិច្ចពិភាក្សា។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា  លោក ត្រីន ថាញ់ មិន បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់និងមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាព សំដៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មីមួយ។

ប្រធានរដ្ឋសភា លោក ត្រីន ថាញ់ មិន បានចាត់ទុកថា ប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា ទេសចរណ៍ ពាណិជ្ជកម្ម និងថាមពល ដោយហេតុនេះពង្រីកទំហំពាណិជ្ជកម្មរបស់ភាគីនីមួយៗ។ ពោលគឺ ភាគីទាំងពីរនឹងនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនាពេលឆាប់ៗខាងមុខ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋសភាវៀតណាមលោក ត្រីន ថាញ់ មិន បានវាយតម្លៃខ្ពស់ចំពោះទស្សនៈនិងគោលនយោបាយរបស់ម៉ាឡេស៊ីក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរត្រូវសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងការរក្សាគោលជំហរបស់អាស៊ាន លើបញ្ហាសមុទ្រខាងកើត ជំរុញការអនុវត្តយ៉ាងពេញលេញ នូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top