• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន៖ Tuyen Quang ត្រូវបង្កើត​បរិយាកាសនិងសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី១៨ ខែមីនា នៅទីក្រុង Tuyen Quang ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជាអធិបតីនៃសម័យប្រជុំការងារជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tuyen Quang។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានលើកច្បាស់អំពីសក្ដានុពលនិងប្រៀបខ្លាំងរបស់មូលដ្ឋាន ជាពិសេសគឺសក្ដានុពលទេសចរណ៍ជាមួយនឹងវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍ជនជាតិទាំង ២២ នៅក្នុងតំបន់។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើថា៖ “ខេត្តត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលដែលបានចេញផ្សាយនាពេលកន្លងមក ដោយយកចិត្តទុកដាក់លើវិស័យអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយត្រូវចាត់ទុកវាជាគោលនយោបាយជាតិកំពូល។ ខេត្តត្រូវតែកំណត់ការអភិវឌ្ឍដោយផ្អែកលើវិស័យទាំងនេះ ព្រោះបច្ចុប្បន្ន សង្គមទាំងមូលកំពុងធ្វើឌីជីថលនីយកម្ម ធ្វើបរិវត្តកម្មឌីជីថល ហើយការគ្រប់គ្រងប្រចាំថ្ងៃសុទ្ធតែអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងមតិក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tuyen Quang។ រូបថត៖ quochoi.vn

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ក៏បានស្នើឱ្យមូលដ្ឋានបន្តកែលម្អគុណភាពនៃផែនការ ដើម្បីទាញយកអត្ថប្រយោជន៍ លើកកំពស់សក្តានុពល និងគុណសម្បត្តិ បង្កើតបរិយាកាសនិងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍន៍ រួមចំណែកលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់។ ជាពិសេស ខេត្ត Tuyen Quang ត្រូវមានភាពប្តូរផ្តាច់ និងអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម គួបផ្សំជាមួយគោលនយោបាយសន្តិសុខសង្គម; ថែទាំ ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ដែលមានស្ថានភាពលំបាក និងតំបន់ជនជាតិភាគតិច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top