• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមដំណើរការស្របតាមគោលការណ៍ទីផ្សារ និងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)

នាថ្ងៃទី១៩ ខែមីនា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែលរដ្ឋបាល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបដាក់វៀតណាមក្នុងបញ្ជីប្រទេសដែលស្ថិត នៅក្រោមការស៊ើបអង្កេតពាណិជ្ជកម្មក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ ១៩៧៤ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ហ្វាមធូ ហាំង បានបញ្ជាក់ថា៖

“សេដ្ឋកិច្ចវៀតណាមដំណើរការយ៉ាងពេញលេញ និងសមកាលកម្ម ស្របតាមច្បាប់នៃសេដ្ឋកិច្ចទីផ្សារ ហើយប្រទេសជាច្រើនបានទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ សកម្មភាពអាជីវកម្ម និងផលិតកម្មនៅវៀតណាមតែងតែផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងគោរពយ៉ាងតឹងរ៉ឹងតាម បទប្បញ្ញត្តិពាក់ព័ន្ធ រួមទាំងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសហរដ្ឋអាមេរិកបានបន្តអភិវឌ្ឍជាវិជ្ជមាន ដែលនាំមកនូវអត្ថប្រយោជន៍ដល់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ”។

យោងតាមលោកស្រី ហ្វាម ធូ ហាំង វៀតណាមតែងតែផ្លាស់ប្តូរ និងសន្ទនាជាមួយសហរដ្ឋអាមេរិកជាប្រចាំ ហើយនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មាន និងបញ្ជាក់អំពីគោលនយោបាយ និងបទប្បញ្ញត្តិរបស់វៀតណាម ដោយឆ្ពោះទៅកសាងក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានស្ថិរភាព រយៈពេលវែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top