នារសៀលថ្ងៃទី១៩ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញបានរៀបចំវេទិកា “សំឡេងយុវជន - សកម្មភាពរបស់សម្ព័ន្ធយុវជន”។
គណៈលេខាធិការនៃមជ្ឈិមសម្ព័ន្ធយុវជនបានធ្វើជាអធិបតីក្នុងវេទិកាសន្ទនា "សំឡេងយុវជន - សកម្មភាពរបស់សម្ព័ន្ធយុវជន" (រូបថត៖ VGP/Toan Thang)
វេទិកានេះត្រូវបានផ្សាយផ្ទាល់ទៅកាន់ទីតាំងជាង
១៦.០០០ កន្លែង ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជន សមាជិកនិងយុវជនជាង ១
លាននាក់ទាំងក្នុងនិងក្រៅប្រទេស។
នៅក្នុងវេទិកានេះ
គណៈលេខាធិការនៃមជ្ឈិមសម្ព័ន្ធយុវជនបានចែក
រំលែកព័ត៌មានអំពីសកម្មភាពរបស់សម្ព័ន្ធយុវជន
សំដៅកសាងបរិយាកាសសាលារៀនដែលមានសុវត្ថិភាព និងរួសរាយរាក់ទាក់; បង្កើតបរិយាកាសល្អបំផុតសម្រាប់យុវជនដើម្បីបង្កើនជំនាញភាសាបរទេស
និងផ្សព្វផ្សាយស្មារតីកីឡាក្នុងចំណោមយុវជន។ ទាក់ទងនឹងសកម្មភាពអមដំណើរយុវជន លោក
ង្វៀន ទឿង ឡឹម លេខាមជ្ឈិមសម្ព័ន្ធយុវជន បានឲ្យដឹងថា
មជ្ឈិមសម្ព័ន្ធយុវជននឹងផ្លាស់ប្តូរយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការឧបត្ថម្ភដល់ការចាប់ផ្តើមអាជីវកម្មឱ្យកាន់តែស៊ីជម្រៅ
លើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីគាំទ្រពីការតភ្ជាប់ ការវិនិយោគ រហូតដល់ការកសាងបណ្តាញប្រឹក្សាយោបល់៖
“យើងនឹងផ្តោតលើការកែលម្អគុណភាពសហគ្រិនវ័យក្មេង
ក្នុងបរិបទថ្មី ដោយបណ្តុះបណ្តាលសហគ្រិនវ័យក្មេងចំនួន ១០០.០០០ នាក់។ សមាគម
សហគ្រិនវ័យក្មេងវៀតណាមក៏មានផែនការសម្រាប់ការបណ្តុះបណ្តាលប្រកប ដោយគុណភាព CEO
ចំនួន ១០.០០០នាក់។ ម្យ៉ាងវិញទៀត បន្តសកម្មភាពលើកតម្កើង
និងស្វែងរកគំនិតចាប់ផ្តើមអាជីវកម្ម និងអភិវឌ្ឍន៍បន្ថែមទៀតនូវសមាគមសហគ្រិនវ័យក្មេង
ជាមួយនឹងសកម្មភាពដែលមានលក្ខណៈជាប្រព័ន្ធ តាមនោះ
តភ្ជាប់ និងបង្កើតកម្លាំងរួម”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម