នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ គណប្រតិភូជាន់ខ្ពស់រដ្ឋសភាមីយ៉ាន់ម៉ាដឹកនាំដោយលោក Mahn Win Khaing Than ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាបានអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងមីយ៉ាន់ម៉ា ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលក្នុងនោះមានការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាអន្តរជាតិនិងតំបន់ដែលភាកីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម