ពិភាក្សាជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងនៅ
La
Habana មុនដំណើរទស្សនកិច្ចនេះ
អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបាលោក Homero Acosta Alvarez បានអះអាងថា៖ ទំនាក់ទំនងរវាងវៀតណាមនិងគុយបាគឺជាទំនាក់ទំនងពិសេសណាស់។
នោះគឺជាទំនាក់ទំនងរវាងប្រជាជាតិបងប្អូនទាំងពីរ
ត្រូវបានពូនជ្រុំដោយកំដៅនៃការតស៊ូដណ្ដើមឯករាជ្យនិងកសាងសង្គមនិយម។
អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបា
លោក Homero Acosta Alvarez បានលើកច្បាស់ថា
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់សមាជិកការិយាល័យនយោបាយ
ប្រធានរដ្ឋសភានៃរដ្ឋាភិបាលប្រជាជន និងក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban
Lazo Hernández ត្រូវបានប្រព្រឹត្តិទៅក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី
៥០ នៃព្រឹត្តិការណ៍មេដឹកនាំ Fidel Castro ទៅកាន់ដែនដីដែលទើបបានរំដោះនៅខេត្ត
Quang Tri។
នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេងក្នុងទំនាក់ទំនងបងប្អូនប្រពៃណីរវាងប្រទេសទាំងពីរ
ជាពេលវេលាប្រវត្តិសាស្ត្រដែលគូសសញ្ញាការអភិវឌ្ឍនៃទំនាក់ទំនងពិសេសដ៏កម្រ
រវាងប្រទេសទាំងពីរ។
អគ្គលេខាធិការរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋគុយបា
លោក Homero Acosta Alvarez បានអះអាងថា
ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo នៅវៀតណាមលើកនេះ
គឺជាជំហានបន្តរួមចំណែកដល់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ
និងជាឱកាសដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ
ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរសេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីផងដែរ៕