• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ទទួលជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី
លោក  Shoygu Sergey Kuzhugetovich (រូបថតៈ VOV)

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ប្រ​ធានរដ្ឋវៀតណាមលោក​ ​Tran Dai Quang បានអញ្ជើញ​ទទួលជួប​ជាមួយរដ្ឋមន្ត្រីក្រសួងការពា​រជាតិរុស្ស៊ី លោក Ser​gey Shoygu Kuzhugetovich ដែលកំពុង​បំពេញ​ទស្សនកិច្ច​ជាផ្លូវការនៅវៀតណាម​ តាម​​សេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេសវៀត​ណាម លោក​ Ngo Xuan Lich។
 
អញ្ជើញថ្លែងមតិក្នុងពិ​ធី ប្រធានរដ្ឋ លោក Tran​ Dai Quang បាន អះអាងថា វៀត​ណាមនៅតែ​ប្រកាន់​យ៉ាង​ខ្ជប់​ខ្ជួននូវ​គោលជំហ​បន្តបង្កើន​ទំនាក់ទំនងដៃគូយុទ្ធសា​ស្ត្រលើគ្រប់ជ្រុងជ្រោយជា​មួយ​រុស្ស៊ី។​ លោក​ប្រធាន​រដ្ឋវៀតណាម​បានគូសបញ្ជាក់​ថា ទំនាក់ទំនងសហប្រតិ​ បត្តិការ​លើវិស័យ​ការពារ​ជាតិ​និង​វិស័យ​បច្ចេកទេស​យោធាបន្ត​ដើរ​តួនាទី​សំខាន់ក្នុងទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ។
 
មុននោះ នៅក្នុងកិច្ចច​រចារវាងនាយឧត្ត​ម​សេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀត​ណាម ជាមួយ​នាយឧត្តមសេនីយ៍ Sergey ShoyguKuzhugetovich រដ្ឋមន្ត្រីក្រសួងការពារជាតិ​រុស្ស៊ី ភាគីទាំងពីរ​បានឯក​ភាព​ បង្កើនការចែករំលែកនូវ​ទស្សនៈស្តីពីរាល់បញ្ហាការ ពារជា​តិនិងសន្តិសុខទាក់ទិ​ននានា។​ ទន្ទឹម​ជាមួយ​គ្នា​នោះ​ ជម្រុញកិច្ចសហប្រតិបត្តិការ​បច្ចេកទេសយោធាឈរលើមូលដ្ឋាន​ យូរ​អង្វែង ស​មភាព ដើម្បី​ផល​ប្រយោជន៍​​របស់​ប្រ​ជាជននៃប្រទេសទាំងពីរ​ ដើម្បីសន្តិភាព ​ស្ថិរភាព​លើពិភពលោក​និ​ង​ក្នុង​តំ​បន់​៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top