• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីមកជម្រាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម

នារសៀលថ្ងៃទី ១៥ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Robyn Mudie ដែលបានអញ្ជើញមកជម្រាបលា បញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Robyn Mudie (រូបថត៖ Thong Nhat/TTXVN)  

អញ្ជើញវាយតម្លៃខ្ពស់ចំពោះលោកស្រី ឯកអគ្គរដ្ឋទូត Robyn Mudie ដែលបានបំពេញភារកិច្ចនៅវៀតណាមដោយជោគជ័យ រួមចំណែកធ្វើឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីកាន់តែស៊ីជម្រៅនោះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានអបអរសាទរឯកអគ្គរដ្ឋទូតដែលទទួលបានគ្រឿងឥស្សរិយយសមិត្តភាព ដែលជារង្វាន់ដ៏ថ្លៃថ្លាបស់រដ្ឋវៀតណាមសម្រាប់រាល់ការខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋបានសម្តែងគោលបំណងថា អូស្ត្រាលីនឹងបន្តគាំទ្រគោលជំហររបស់វៀតណាមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍; ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី តាមរយៈការសន្ទនា ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Robyn Mudie មានប្រសាសន៍ថា បើទោះបីជាចូលកាន់មុខតំណែងថ្មីនាពេលខាងមុខក៏ដោយ ក៏លោកស្រីនឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ រួមទាំងការខិតខំប្រឹងប្រែងលើកកំពស់ទំនាក់ទំនងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top