• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖ បក្ស រដ្ឋ ជានិច្ចកាល​យកចិត្តទុកដាក់​លើការថែទាំជីវភាពទាំងខាងសំភារៈ និងស្មារតីជូន​​បងប្អូន​ជនរួមជាតិភាគតិច

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្តត់ធ្ងន់ថា ចាស់ភូមិ មេភូមិ សប្បករ និងមនុស្សមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិគឺជាគំរូដ៏សំខាន់ក្នុងចលនានានារបស់មូលដ្ឋាន ហើយជាទីបង្អែកសម្រាប់ភូមិស្រុក។

ក្នុងឱកាសទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម នាព្រឹកថ្ងៃទី ១៩ មេសា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូតំណាងចាស់ភូមិ មេភូមិសិប្បករឆ្នើមៗជនជាតិភាពតិច។

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថា (រូបថត៖ VPCTN)  

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់លើការថែទាំ កែលម្អជីវភាព ទាំងខាងសំភារៈ និងស្មារតីជូនបងប្អូនជនរួមជាតិភាគតិច ជាពិសេសគឺបណ្ដាគម្រោង និងគោលនយោបាយអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់បណ្ដាជនជាតិជាភាតរៈ ហើយចាត់ទុកវប្បធម៌របស់បណ្ដាជនជាតិគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីវប្បធម៌វៀតណាមបានឡើយ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្តត់ធ្ងន់ថា ចាស់ភូមិ មេភូមិ សប្បករ និងមនុស្សមានកិត្យានុភាពក្នុងចំណោមបងប្អូនជនរួមជាតិគឺជាគំរូដ៏សំខាន់ក្នុងចលនានានារបស់មូលដ្ឋាន ហើយជាទីបង្អែកសម្រាប់ភូមិស្រុក រួមចំណែកលើកកម្ពស់ជីវភាពទាំងខាងសំភារៈ និងស្មារតីរបស់ជនរួមជាតិ។

  ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូតំណាងចាស់ភូមិ មេភូមិសិប្បករឆ្នើមៗជនជាតិភាពតិច (រូបថត៖ VPCTN)  

លោកប្រធានរដ្ឋមានគោលបំណងថា ចាស់ភូមិ មេភូមិ សប្បករ និងមនុស្សមានកិត្យានុភាពឆ្នើមៗក្នុងចំណោមបងប្អូនជនរួមជាតិបន្តធ្វើជាគំរូសម្រាប់កូនចៅ និងសហគមន៍ ហើយបន្តធ្វើការចលនាដល់បងប្អូនជនរួមជាតិពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រសើរ ខ្លួនទីពឹងខ្លួន សាមគ្គីជាតិ ជាពិសេសគឺក្នុងបរិបទ ដែលប្រទេសជាតិធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top