នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Woo Won Shik បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានរដ្ឋ លឿង គឿង ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Gyeongju ដោយរួមចំណែកដល់ភាពជោគជ័យនៃកិច្ចប្រជុំ។ លោកបានឲ្យដឹងថា កូរ៉េខាងត្បូងនឹងចែករំលែកបទពិសោធន៍យ៉ាងសកម្មនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧ ប្រកបដោយជោគជ័យនៅវៀតណាម។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកូរ៉េខាងត្បូង ប្រធានរដ្ឋលោក លឿង គឿង បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ក្រសួង មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ បង្ការនិងទប់ស្កាត់បទល្មើសឆ្លងដែន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ ប្រធានរដ្ឋសភា លោក Woo Won Shik បានឲ្យដឹងថា លោកនឹងសម្របសម្រួលជាមួយស្ថាប័ននីតិបញ្ញត្តិវៀតណាម ដើម្បីគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរក៏បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅក្នុងវេទិកាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក និងខិតខំជំរុញដំណើរការសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ៕







