• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាមូលដ្ឋានរួមដៃគ្នាជួយឧបត្ថម្ភប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភូមិភាគកណ្តាល

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរនិងប្រជាជននៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេសវៀតណាមបានបើកយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋនៅបណ្ដាខេត្តប៉ែកខាងត្បូងភូមិភាគកណ្ដាល ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ទីក្រុងហាណូយបំផុសកម្មវិធីរៃអង្គាសថវិកា ជួយឧបត្ថម្ភប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។ (រូបថត៖ nhandan.vn)

នៅទីក្រុងហូជីមិញ ប្រជាជនយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅតាមចំណុចទទួលជំនួយដែលរៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង ដើម្បីបរិច្ចាគទឹកប្រាក់ អាហារ សម្លៀកបំពាក់ ដល់ប្រជាជននៅខេត្តយ៉ាឡាយ ដាកឡាក់ ឡឹមដុង និងខាញ់ហ័រ។ មនុស្សទាំងអស់គ្នាចែករំលែកបំណងប្រាថ្នាដូចគ្នាថា ប្រជាជននៅតំបន់ទឹកជំនន់នឹងជំនះពុះពារការលំបាក ហើយស្ដារស្ថេរភាពជីវភាពរស់នៅឡើងវិញក្នុងពេលឆាប់ៗនេះ។

ក្នុងពេលជាមួយគ្នានោះ អាជ្ញាធរនៅតាមមូលដ្ឋានផ្សេងទៀតទូទាំងប្រទេសក៏កំពុងអនុវត្តន៍វិធានការជាបន្ទាន់ដើម្បីជួយឧបត្ថម្ភខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ។ នៅខេត្តក្វាងនិញ គណៈកម្មាធិការប្រជាជនខេត្ត បានប្រកាសផ្ដល់ជំនួយជាបន្ទាន់ចំនួន ៥០ ពាន់លានដុង (ជាង ១,៩ លានដុល្លារអាមេរិក) ដល់ខេត្តឡឹមដុង ហើយនឹងបញ្ជូនសម្ភារៈវេជ្ជសាស្ត្រ និងរបស់របរចាំបាច់ទៅកាន់ខេត្តក្នុងពេលឆាប់ៗនេះ។ កាលពី ថ្ងៃទី ២១ ខែវិច្ឆិកា ទីក្រុងហាណូយក៏បានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០ ពាន់លានដុងដល់ខេត្តយ៉ាឡាយផងដែរ។

នាថ្ងៃទី ២២ ខែវិច្ឆិកា ថ្នាក់ដឹកនាំជាច្រើនរបស់បក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ក៏បានធ្វើដំណើរដោយផ្ទាល់ទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តខាញហ័រ យ៉ាឡាយ ឡឹមដុង និងដាកឡាក់ ដើម្បីដឹកនាំការងារជំនះពុះពារលើផលវិបាកនៃទឹកជំនន់ ក៏ដូចជាសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជននៅមូលដ្ឋានផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top