• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលឯកអគ្គរដ្ឋទូតហូឡង់ ហុងគ្រី អូស្ត្រាលី និងលុចសំបួ ចូលជួបសម្តែងការគួរសមនិងជូនសារតាំង

នារសៀលថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ ហុងគ្រី អូស្ត្រាលីនិងលុចសំបួ ដែលអញ្ជើញចូលជួបសម្តែងការគួរសមនិងជូនសារតាំង ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា អាជ្ញាធរមានសមត្ថកិច្ចវៀតណាមនឹងគាំទ្រឯកអគ្គរដ្ឋទូតបំពេញល្អរាល់ភារ កិច្ចរបស់ខ្លួន រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសនេះ។

ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់លោក Kees Van Baar លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ហូឡង់។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យភាគីទាំងពីររៀបចំកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹក និងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មឲ្យបានឆាប់ៗ។ លោកប្រធានរដ្ឋបានថ្លែងអំណរគុណដល់ប្រទេសហូឡង់ដែលបានគាំទ្របេក្ខភាពវៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ ហើយបាននិយាយថា វៀតណាមគាំទ្របេក្ខភាពរបស់ប្រទេសហូឡង់សម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៤-២០២៦។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម លោក Baloghdi Tibor លោកប្រធានរដ្ឋបានលើកឡើងថា ទំហំណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានត្រឹមតែ ១,១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយឆមាសទីមួយនៃឆ្នាំនេះ សម្រេចបាន ៧០០ លានដុល្លារ ដែលជាកម្រិតទាបនៅឡើយ។ លោកប្រធានរដ្ឋមានបំណងចង់ឲ្យភាគីទាំងពីរ ជំរុញការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EU) ហើយទន្ទឹមនឹងនោះ ក៏ស្វាគមន៍ ហុងគ្រីចំពោះការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU។

ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Andrew Jolesnoski  លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យអាជ្ញាធរនៃប្រទេសទាំងពីរសម្របសម្រួលក្នុងការត្រួតពិនិត្យ ជំរុញកម្មវិធី និងយន្តការសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាបានចាត់ឱ្យក្រសួងការបរទេសសិក្សា និងស្នើឱ្យបង្កើនទំនាក់ទំនងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដោយឈរលើមូលដ្ឋាននៃទំហំពាណិជ្ជកម្មសម្រេចបានជាង ១២,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន លើសពីផែនការ ១០ ពាន់លានដុល្លារអាមេរិកដែលបានដាក់ចេញនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា ក្នុងអាណត្តិនេះ លោកឯកអគ្គរដ្ឋទូតនឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។

ទទួលជួបឯកអគ្គរដ្ឋទូតលុចសំបួ លោក Patrick Hemmer   លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមចង់សហការជាមួយលុចសំបួលើវិស័យជាច្រើនដូចជាការអភិវឌ្ឍបៃតង; ការអប់រំ និងបណ្តុះបណ្តាល បច្ចេកវិទ្យាខ្ពស់។ លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសលុចសំបួរគាំទ្របេក្ខភាពរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្សាអាណត្តិ ២០២៣-២០២៥៕

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top