• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី

លោកស្រីរដ្ឋមន្ត្រី Penny Wong បានអះអាងថា អូស្ត្រាលីគោរពតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងតំបន់ ព្រមទាំងបានសំដែងការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។
  ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី  
 

នារសៀលថ្ងៃទី ២៧ មិថុនា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ដែលកំពុងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនឿជាក់ថា ដំណើរទស្សនកិច្ច នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលី។  លោកស្រីរដ្ឋមន្ត្រី Penny Wong បានអះអាងថា អូស្ត្រាលីគោរពតួនាទី និងឋានៈរបស់វៀតណាមនៅក្នុងតំបន់ ព្រមទាំងបានសំដែងការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ លោកស្រីរដ្ឋមន្ត្រីបានអះអាងថា ដោយផ្អែកលើលទ្ធផលនៃជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នោះ ភាគី អូស្ត្រាលីនឹងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីនាំទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រ វៀតណាម - អូស្ត្រាលី ឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងថែមទៀត។ ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ លោកស្រីរដ្ឋមន្ត្រី Penny Wong បានបញ្ជាក់ថា អូស្ត្រាលីគោរពមជ្ឈភាពរបស់អាស៊ាន និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអូស្ត្រាលី-អាស៊ាន។ លោកស្រីបានឯកភាពលើការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក៏ដូចជាធានាការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍ "អាស៊ី៖ ទីផ្សារដែលត្រូវតាមដាននៅឆ្នាំ ២០២៣" ចេញផ្សាយដោយក្រុមហ៊ុនព្យាករណ៍និន្នាការសកលលោក WGSN កាលពីថ្ងៃទី ៦ ខែមិថុនា បង្ហាញថា ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។

Top