• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបនាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង (ចិន)

រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង គោរព ហើយត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាមលើគ្រប់វិស័យ។
  ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបនាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) (រូបថត៖ VNA)  

នាថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Lee Ka-chiu នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង ចិន។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមលើកទឹកចិត្តដល់សហគ្រាសហុងកុង វិនិយោគលើវិស័យដែលមានលក្ខណៈចីរភាព ស្និទ្ធស្នាលជាមួយបរិស្ថាន ព្រមទាំងគាំទ្រសហគ្រាសវៀតណាមចូលរួមសកម្មភាពផ្សព្វផ្សាយ ពន្លឿនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍នៅហុងកុង។ លោក Lee Ka-chiu បានអះអាងថា រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង គោរព ហើយត្រៀមខ្លួនជាស្រេចបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាមលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពគ្នាលើគោលដៅកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់ ៥០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top