កាលពីយប់ថ្ងៃទី ១២ ខែមករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍យ៉ាងឱឡារិក ដើម្បីស្វាគមន៍ប្រធានាធិបតីលោក Joko Widodo ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ឥណ្ឌូនេស៊ីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ថ្ងៃទី ១១-១៣ ខែមករា)។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ជូនផ្កាដល់ក្រុមសិល្បករសិល្បការិនី។ (រូបថត៖ TTXVN)
ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ ទំនងមិត្តភាពវៀតណាម - ឥណ្ឌូនេស៊ីត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាន គ្រឹះដ៏រឹងមាំនៃភាពជិតស្និទ្ធខាងប្រវត្តិសាស្ត្រ វប្បធម៌ និងស្មារតីខ្លួនទីពឹងខ្លួនរបស់ ប្រជាជាតិទាំងពីរ; ជាមនោសញ្ចេតនាដ៏ស្និទ្ធស្នាលរវាងអគ្គមគ្គុទេសដ៏មហិមារទាំងពីរគឺលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno ។ លោកប្រធានរដ្ឋបាន អះអាងថា ជាមួយនឹងការជឿទុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្រដែលត្រូវបាន សាកល្បងនាពេលកន្លងមក វៀតណាម និងឥណ្ឌូនេស៊ីប្តេជ្ញាចិត្តជំរុញទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំ និងឈានទៅកំពស់ថ្មីមួយនាពេលវេលាដ៏សម ស្រប។ លោកប្រធានរដ្ឋមានប្រសាសន៍ថា នេះនឹងជាការរួមចំណែករបស់ប្រទេសទាំងពីរចំពោះតំបន់និងពិភពលោកផង ដែរ៖ “ក្នុងនាមជាប្រទេសទាំងពីរដែលមានតួនាទី និងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ សំខាន់ក្នុងតំបន់ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងវៀតណាម និងឥណ្ឌូនេស៊ីនឹងរួម ចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដ៏រឹងមាំនៃសហគមន៍អាស៊ាន ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ”។ រីឯខ្លួនវិញ ប្រធានាធិបតីឥណ្ឌូនេស៊ីបានវាយតម្លៃថា វៀតណាម និងឥណ្ឌូនេស៊ី បានកសាងទំនាក់ទំនងមិត្តភាព និងការគោរពគ្នាទៅវិញទៅមកជាមួយនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយឥតឈប់ឈរលើគ្រប់វិស័យ។ លោកប្រធានាធិបតី Widodo មានបំណងថា ប្រទេសទាំងពីរនឹងបន្តរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បី ការអភិវឌ្ឍនៃប្រទេសទាំងពីរ និងភាពសម្បូររុងរឿងរបស់ប្រជាជននៃប្រទេស ទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម