• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវភរិយាទទួលជួបព្រះរាជទាយាទជប៉ុននិងមហេសី

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមនិងលោកជំទាវភរិយាបានអញ្ជើញទទួលជួបព្រះរាជទាយាទជប៉ុន Akishino និងមហេសី ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបព្រះរាជទាយាទជប៉ុន Akishino។ (រូបថត៖ VNA)

លោកប្រធានរដ្ឋ Vo Van Thuong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជទាយាទ Akishino និងមហេសី ដែលយាងបំពេញព្រះរាជទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ - ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣); ជឿជាក់ថា ព្រះរាជទស្សនៈកិច្ចរបស់ព្រះរាជទាយាទ និងមហេសីនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ជាពិសេសការជួបប្រាស្រ័យរវាងមូលដ្ឋាននិងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាមិត្តល្អ ដែលរួមដំណើរ ចែករំលែក និងគាំទ្រក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋបានចែករំលែកថា វៀតណាមគឺជាប្រទេសដំបូងគេលើពិភពលោកដែលដាក់បញ្ចូលការបង្រៀនភាសាជប៉ុនចូលក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សា។

រីឯខ្លួនវិញ ព្រះរាជទាយាទ Akishino និងមហេសីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់ និងសមិទ្ធិផល ដែលវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ ព្រះរាជទាយាទ Akishino បានពាំនាំការសួរសុខទុក្ខរបស់ព្រះចៅអធិរាជជប៉ុននិងព្រះមហេសី ជូនចំពោះលោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយា។ ព្រះរាជទាយាទ Akishino មានព្រះរាជបន្ទូលថា ភាពស្រដៀងគ្នានៃវប្បធម៌ ចរិតលក្ខណៈជនជាតិ និងទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឲ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងវៀតណាម - ជប៉ុនឡើងកំពស់ថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top