នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ទោះជាក្នុងទីតាំងការងារ ណាក៏ដោយ ក៏លោកស្រីឯកអគ្គរដ្ឋទូតនឹងបន្តផ្ដល់មនោសញ្ចេតនាដ៏ល្អប្រសើរចំពោះ ទឹកដីនិងមនុស្សវៀតណាម ហើយជានិច្ចជាមិត្តដ៏ជិតស្និទ្ធ រួមចំណែកនិងពូនជ្រុំដោយ ឥតឈប់ឈរ ដល់ទំនាក់ទំនងរវាងវៀតណាមនិងបង់ក្លាដែស។ លោកប្រធានរដ្ឋបាន ស្នើឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយលើគ្រប់វិស័យ ជាពិសេសពាណិជ្ជកម្ម និងការវិនិយោគ; ខិតខំប្រឹងប្រែង សម្រេចបានគោលដៅទំហំពាណិជ្ជកម្ម ២ ពាន់លាន ដុល្លារអាមេរិក (ក្នុងឆ្នាំ ២០២២ សម្រេចបាន១,៥ពាន់លាន)។ លោកប្រធានរដ្ឋក៏បានស្នើឱ្យប្រទេសទាំងពីរបន្តគាំទ្រ គ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។ វៀតណាមក៏គាំទ្រការ ពង្រឹងទំនាក់ទំនងរវាងបង់ក្លាដែស និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Samina Naz បានសង្កត់ធ្ងន់ថា បង់ក្លាដែស ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់រៀនសូត្របទពិសោធន៍ក្នុងការ អភិវឌ្ឍរបស់វៀតណាម។ លោកស្រី Samina Naz មានបំណងចង់ក្លាយជាឯកអគ្គរដ្ឋ ទូតសុច្ឆន្ទៈរបស់វៀតណាមក្នុងការងារណាមួយដែលលោកស្រីទទួលនៅពេលអនាគត៕