• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបសន្ទនា ជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
អញ្ជើញទទួល ជួបសន្ទ នាជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង

នាល្ងាចថ្ងៃទី ៩ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួល​ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung- wha ដែលបំពេញទស្សនកិច្ចការងារ​នៅវៀតណាម

នៅទីនេះ លោក Tran Dai Quang បានឲ្យដឹងថា៖ ប្រទេសទាំងពីរមានគោលដៅដូចគ្នាជាច្រើន ហើយចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ក៏​ដូចជាកំណើនសេដ្ឋកិច្ច។ ដោយផ្អែកលើស្មារតីនេះ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការទូត សន្តិសុខ និងការពារជាតិ​។

រីឯខ្លួនវិញ លោកស្រី Kang Kyung- wha បានជូនដំណឹងអំពីលទ្ធផលក្នុងកិច្ចចរចាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh គឺទទួលបានលទ្ធផលល្អប្រសើរ ហើយបានឲ្យដឹងទៀត​ថាភាគីទាំងពីរកំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានធិបតី លោក Moon Jae-in នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top