ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
អញ្ជើញទទួល ជួបសន្ទ នាជាមួយ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង
នាល្ងាចថ្ងៃទី ៩ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung- wha ដែលបំពេញទស្សនកិច្ចការងារនៅវៀតណាម
នៅទីនេះ លោក Tran Dai Quang បានឲ្យដឹងថា៖ ប្រទេសទាំងពីរមានគោលដៅដូចគ្នាជាច្រើន ហើយចែករំលែកផលប្រយោជន៍រួមក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងជំរុញការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ច។ ដោយផ្អែកលើស្មារតីនេះ លោក Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការទូត សន្តិសុខ និងការពារជាតិ។
រីឯខ្លួនវិញ លោកស្រី Kang Kyung- wha បានជូនដំណឹងអំពីលទ្ធផលក្នុងកិច្ចចរចាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh គឺទទួលបានលទ្ធផលល្អប្រសើរ ហើយបានឲ្យដឹងទៀតថាភាគីទាំងពីរកំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានធិបតី លោក Moon Jae-in នាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម