• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shii

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានីតូក្យូ ប្រធានរដ្ឋ​វៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានអង្គប្រធានគណៈកម្មាធិការកណ្ដាលគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shii។

 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តជប៉ុន
លោក Kazuo Shii (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុតក្នុងអំឡុង ៤៥ ឆ្នាំកន្លងទៅ ចាប់ពីពេលដែលប្រទេសទាំងពីរបង្កើតទំនាក់ទំ​នង​ការទូត។ លោក Tran Dai Quang មានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបតិ្តការនិងផ្លាស់​ប្ដូរគណៈប្រតិភូឲ្យទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់ជាន់ថ្នាក់ ពង្រឹងថែមទៀតនូវចំណងមិត្តភាព​រវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសុខសន្តិភាព​និងវិបុលភាពនៅទ្វីបអាស៊ីរវាងវៀតណាមនិងជប៉ុនផងដែរ។

ចំណែកឯខ្លួនវិញ ប្រធានគណៈបក្សកុម្មុយនិស្តជប៉ុនលោក Kazuo Shiiបានវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំ​ខាន់​​​របស់វៀតណាមក្នុងអាស៊ាន ក៏ដូចជាការដែលវៀតណាមទើបនឹងបានក្លាយទៅជាសមាជិកទី ១០ ដែលអនុម័តលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ លោក Kazuo Shii បានបញ្ជាក់នូវគោលបំណងចង់ឲ្យបង្កើនការផ្លាស់ប្ដូរជាប្រពៃណីរវាងបក្សទាំងពីរ ហើយសហការគ្នាយ៉ាងជិតស្និទក្នុងការរៀបចំសកម្មភាពរំលឹកខួបលើក​ទី​ ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top