• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូង

វៀតណាមជានិច្ចកាលផ្ដោតលើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់វៀតណាមនៅប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូង  

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូងលោកស្រី Frances Adamson ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អញ្ជើញថ្លែងក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលផ្ដោតលើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់វៀតណាមនៅប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកប្រធានរដ្ឋបានស្នើឱ្យរដ្ឋអូស្ត្រាលីខាងត្បូងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់ជាច្រើនទៀត បស់វៀតណាម ព្រមទាំងពិចារណាបើកការិយាល័យតំណាងពាណិជ្ជកម្ម-វិនិយោគនៅវៀតណាមឲ្យបានឆាប់ៗ។ លោកប្រធានរដ្ឋបានស្នើឱ្យអភិបាលខេត្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍ ជនវៀតណាមនៅអូស្ត្រាលី និស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រ និងសហគ្រាសវៀតណាមមកវិនិយោគ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ អភិបាលរដ្ឋអូស្ត្រាលីខាងត្បូងបានឲ្យដឹងថារដ្ឋអូស្ត្រាលីខាងត្បូងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយតំបន់នានារបស់វៀតណាមដើម្បីអនុវត្តន៍សកម្មភាពការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top