• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២

នៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាវាគ្មិនស្នូលៗ។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលធុរកិច្ចនៃវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាតម្រង់ទិសសម្រាប់សម័យប្រជុំ ពិភាក្សាស្តីពី "អនាគតនៃពាណិជ្ជកម្មនិងការវិនិយោគ ឱកាស និងបញ្ហាប្រឈម សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក"។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចែករំលែកថា អាទិភាពរបស់ វៀតណាមនោះគឺទាក់ទាញការវិនិយោគដោយមានការជ្រើសរើស យកគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យា និងការការពារបរិស្ថានជាលក្ខណៈវិនិច្ឆ័យសម្រាប់ការ វាយតម្លៃចម្បង។ វៀតណាមសង្ឃឹមថា សហគមន៍ធុរកិច្ច APEC នឹងលើកកំពស់ ស្មារតីសហប្រតិបត្តិការ ជំនះលើការលំបាកនិងបញ្ហាប្រឈម ព្រមទាំងបន្តជំរុញ សកម្មភាពវិនិយោគ និងអាជីវកម្មក្នុងតំបន់។
នៅឯកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានរដ្ឋចិន លោក Xi Jinping នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ជាវាគ្មិនស្នូលៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top