• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញដឹកនាំជំនួបធ្វើការអំពីគម្រោងកសាងនីតិរដ្ឋ

ថ្លែងមតិបញ្ជាដឹកនាំ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើ ឲ្យបន្តពិនិត្យមើល សុក្រិតមុខងារ ភារកិច្ច ក្បាលម៉ាស៊ីននៃស្ថាប័នស៊ើបអង្កេត និង ស្ថាប័នដែលត្រូវបានប្រគល់ភារកិច្ចស៊ើបអង្កេត តាមទិសដៅប្រតិបត្តិប្រកបដោយ វិជ្ជាជីវៈ សុពលភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងភារកិច្ចដែលបាន ប្រគល់ ធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។
  ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ TTXVN)  

បន្តកម្មវិធីធ្វើការជាមួយក្រសួង ស្ថាប័ននានា ដើម្បីប្រមូលមតិយោបល់សម្រាប់ សុក្រិតសេចក្តីព្រាងនៃគម្រោង “យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ ២០៣០ តម្រង់ទិសដល់ឆ្នាំ ២០៤៥” នាថ្ងៃទី ៧ កក្កដា ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មការទទួលបន្ទុកការកសាង គម្រោង បានអញ្ជើញដឹកនាំជំនួបធ្វើការ ជាមួយគណៈកម្មាធិការបក្សនគរបាលមជ្ឈិម និងគណៈអភិបាលកិច្ចការបក្សនៃក្រសួងយុត្តិធម៌។

ថ្លែងមតិបញ្ជាដឹកនាំ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើ ឲ្យបន្តពិនិត្យមើល សុក្រិតមុខងារ ភារកិច្ច ក្បាលម៉ាស៊ីននៃស្ថាប័នស៊ើបអង្កេត និង ស្ថាប័នដែលត្រូវបានប្រគល់ភារកិច្ចស៊ើបអង្កេត តាមទិសដៅប្រតិបត្តិប្រកបដោយ វិជ្ជាជីវៈ សុពលភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងភារកិច្ចដែលបាន ប្រគល់ ធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ទន្ទឹមនឹងនោះ បន្តរក្សាស្ថិរភាពក្នុង ប្រតិបត្តិការអនុវត្តសាលក្រមព្រហ្មទណ្ឌ តាមទិសដៅបង្កើនការធានាសិទ្ធិមនុស្ស ផងដែរ។ លោកប្រធានរដ្ឋបានស្នើឲ្យអចិន្ត្រៃយ៍គណៈកម្មការ បន្តស្តាប់មតិយោបល់ ពីនោះត្រូវបូកសរុបដើម្បីរាយការណ៍ជូនគណៈកម្មការទទួលបន្ទុក ដើម្បីពិនិត្យមើល និងជ្រើសរើសវិធានការដ៏សមស្រប ដោយឈរលើស្មារតីពង្រីកប្រជាធិបតេយ្យ មាន មូលដ្ឋានវិទ្យាសាស្ត្រទាំងខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ធានាការដឹកនាំរបស់បក្ស តាមទិសដៅសង្គមនិយម រួមចំណែកកសាងប្រទេសជាតិដ៏ខ្លាំងមាំមួន នាំមកនូវភាព សម្បូរធូធារ និងសុភមង្គលជូនប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top