• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យគំរូទូទាំងប្រទេស

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះផ្នែកសុខាភិបាល ដែលសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៦៧ឆ្នាំកន្លងមក ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានបណ្ដាញសុខាភិបាលពេញលេញរហូតដល់ភូមិឃុំ ធានាបាននូវការផ្គត់ផ្គង់សេវាកម្មសុខាភិបាលយ៉ាងគ្រប់គ្រាន់ដល់ប្រជាជនគ្រប់រូប។

 

  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគ្រូពេទ្យគំរូទូទាំងប្រទេស។ (រូបថត៖ VNA)  

 

ក្នុងឱកាសរំលឹកខួបលើកទី៦៧ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នៅវិមានប្រធាន ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកម្មាភិបាលសុខាភិបាលគំរូដែលតំណាងឲ្យវេជ្ជបណ្ឌិត គិលានុដ្ឋាយិកា កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលកររាប់សែននាក់នៃផ្នែកសុខាភិបាលលើទូទាំងប្រទេស។

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះផ្នែកសុខាភិបាល ដែលសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៦៧ឆ្នាំកន្លងមក ដែលនាំវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានបណ្ដាញសុខាភិបាលពេញលេញរហូតដល់ភូមិឃុំ ធានាបាននូវការផ្គត់ផ្គង់សេវាកម្មសុខាភិបាលយ៉ាងគ្រប់គ្រាន់ដល់ប្រជាជនគ្រប់រូប។ សូចនាករសុខភាពរបស់ប្រជាជនវៀតណាមត្រូវបានលើកកំពស់គួរឲ្យកត់សម្គាល់និងប្រសើរជាងប្រទេសជាច្រើន ដែលមានកម្រិតចំណូលជាមធ្យមក្នុងមនុស្សម្នាក់ដូចគ្នា។ លោកប្រធានរដ្ឋបានបញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនតែងតែចងចាំហើយកោតសរសើរជានិច្ចចំពោះរាល់ការរួមវិភាគទាកនៃផ្នែកសុខាភិបាល ដែលបានលះបង់ដោយអស់ពីចិត្តពីថ្លើមដើម្បីការពារ ថែទាំសុខភាពរបស់ប្រជាជន ជាពិសេសគឺការលះបង់ និងពលីកម្មរបស់ជួរគ្រូពេទ្យដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ- ១៩ផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

“យើងបានឃើញកាយវិកាសប្បុរសដ៏ថ្លៃថ្នូ ការលះបង់ បេះដូងក្លៀវក្លា និងទឹកចិត្តដ៏មេត្តាករុណារបស់ជួរវេជ្ជបណ្ឌិត កម្មាភិបាលនិងបុគ្គលិកពេទ្យលើទូទាំងប្រទេស។ រូបភាពកម្មាភិបាលសុខាភិបាលក្នុងសម្លៀកបំពាក់ការពារបិទជិត ធ្វើការដោយអស់ពីចិត្តពីថ្លើមទាំងយប់ទាំងថ្ងៃនោះ បានដិតជាប់ក្នុងចិត្តរបស់ប្រជាជនវៀតណាម។ ពួកគេទាំងអស់គ្នាសុទ្ធតែជាគំរូនៃផ្នែកសុខាភិបាល ហើយពិតជា “មាតាករុណា” របស់ប្រជាជន សក្តិសមនឹងការលើកតម្កើងដូចទៅនឹងវីរជន ពីព្រោះពួកគេមិនត្រឹមតែមានបេះដូងមេត្តាករុណា ទឹកចិត្តសប្បុរសធម៌ប៉ុណ្ណោះទេ ថែមទាំងមានកម្លាំងចិត្តដ៏មោះមុត ស្វិតស្វាញគួរឲ្យកោតសរសើរទៀតផង។ ខ្ញុំសូមកោតសរសើរយ៉ាងកក់ក្ដៅបំផុតចំពោះរាល់ស្នាដៃដែលផ្នែកសុខាភិបាលសម្រេចបាន ជាពិសេសគឺការលះបង់ ការខិតខំប្រឹងប្រែងរបស់កម្លាំងសុខាភិបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយវៀតណាមជំនះពុះពារលើការលំបាក បញ្ហាប្រឈមដែលមិនធ្លាប់មានតាំងពីមុនមកដែលបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ-១៩”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top