• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ ជោគជ័យយូរអង្វែងរបស់វៀតណាមគឺអាស្រ័យលើឆន្ទៈរបស់សហគ្រិន និងសហគ្រាសនីមួយៗ

លោកប្រធានរដ្ឋបានអះអាងថា ជោគជ័យយូរអង្វែងរបស់វៀតណាមគឺអាស្រ័យលើឆន្ទៈរបស់សហគ្រិនម្នាក់ៗ និងការប្តេជ្ញាចិត្តរបស់សហគ្រាសនីមួយៗ។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ នៅក្នុងជំនួបសំណេះសំណាលអបអរសាទរគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងវៀតណាមឆ្នើមឆ្នាំ ២០២២ និងសហគ្រិនវ័យក្មេងឆ្នើម ដែលទទួលបានពានរង្វាន់ផ្កាយក្រហម ឆ្នាំ ២០២២ នោះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា សមាជិកក្លឹបសហគ្រិនផ្កាយក្រហមម្នាក់ៗនឹងក្លាយទៅជាគំរូដ៏ភ្លឺរបស់សហគមន៍ធុរកិច្ចវៀតណាម រួមចំណែកលើកតម្កើងប្រជាជាតិនៅលើឆាកអន្តរជាតិ។ លោកប្រធានរដ្ឋបានអះអាងថា ជោគជ័យយូរអង្វែងរបស់វៀតណាមគឺអាស្រ័យលើឆន្ទៈរបស់សហគ្រិនម្នាក់ៗ និងការប្តេជ្ញាចិត្តរបស់សហគ្រាសនីមួយៗ។ ដូច្នេះហើយ សហគ្រិនត្រូវជានិច្ចកាលពង្រីកមោទនភាពជាតិ និងការច្នៃប្រឌិតថ្មីជានិច្ច។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា ស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ឈានទៅមុខ ដើម្បីប្រកួតប្រជែងជាមួយគូប្រកួតដែលមានទំហំ និងមូលដ្ឋានគ្រឹះធុរកិច្ចយូរឆ្នាំជាង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា សហគ្រាសវៀតណាមពោរពេញទៅដោយសេចក្តីប្រាថ្នា ការប្តេជ្ញាចិត្ត និងបរិយាកាស ដើម្បីក្លាយទៅជាគូរប្រកួតស្មើភាព និងដៃគូអាជីវកម្មសមភាពជាមួយដៃគូអន្តរជាតិ និងសហគ្រាសសកលលោក។

ទោះបីជាមានការលំបាកជាច្រើននាពេលខាងមុខក៏ដោយ លោកប្រធានរដ្ឋជឿជាក់ថា សហគ្រាសវៀតណាមនឹងមិនបាត់បង់ទំនុកចិត្ត ហើយត្រៀមខ្លួនជាស្រេចទទួលបេសកកម្មនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top