• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង៖ បណ្តាប្រទេសចាំបាច់ត្រូវអនុវត្តន៍ឲ្យបានពេញលេញនូវការសន្យាហិរញ្ញវត្ថុអាកាសធាតុ

កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីស្នាក់ការអង្គការ សហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សន្និសីទជាន់ខ្ពស់ស្តីពី សកម្មភាពអាកាសធាតុ បានប្រារព្វធ្វើឡើងក្រោមសហអធិបតីភាពអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងសុន្ទរកថានៅសន្និសីទជាន់ខ្ពស់ស្តីពី សកម្មភាពអាកាសធាតុ។ (រូបថត៖ Lam Khanh/VNA)

អញ្ជើញថ្លែងសុន្ទរកថានៅសន្និសីទ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដ៏ ធ្ងន់ធ្ងរបំផុតដោយបម្រែបម្រួលអាកាសធាតុនោះ វៀតណាមយល់ដឹងយ៉ាងច្បាស់ និង ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុខដុមរមនារវាង កំណើនសេដ្ឋកិច្ចជាមួយការការពារបរិស្ថាន និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ដើម្បីរួមគ្នាជម្នះពុះពារលើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ លោកប្រធានរដ្ឋបានចាត់ទុកថា ប្រទេសនានាចាំបាច់ត្រូវអនុវត្តន៍ឱ្យបានពេញលេញ និងទាន់ពេលវេលានូវការសន្យាអំពីហិរញ្ញវត្ថុអាកាសធាតុ ជាពិសេសធនធានសម្រាប់ ការផ្លាស់ប្តូរដោយយុត្តិធម៌ ផ្សារភ្ជាប់ទៅនឹងការធានាសុខុមាលភាពសង្គម ការបង្កើត ការងារ ការជួយឧបត្ថម្ភដល់ពលករនិងសហគមន៍ងាយរងគ្រោះ។

ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍បង្រួមគម្លាត លោកប្រធានរដ្ឋបានអំពាវនាវឱ្យ សហគមន៍អន្តរជាតិជំរុញឱ្យកាន់តែខ្លាំងក្លានិងជាក់ស្ដែងនូវការផ្ទេរបច្ចេកវិទ្យាជឿន លឿន ស្អាត និងមានប្រសិទ្ធភាព ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋ កិច្ចវិលជុំ។ លោកប្រធានរដ្ឋ លឿង គឿង ក៏បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ ចាំបាច់ត្រូវបន្តលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងការជំរុញសាមគ្គីភាព កិច្ចសហ ប្រតិបត្តិការ ការកសាងទំនុកចិត្ត ការធានាសមភាព យុត្តិធម៌ សម្រេចបាននូវគោល ដៅនៃអនុសញ្ញាក្របខ័ណ្ឌស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដោយឈរលើគោលការណ៍នៃការទទួលខុសត្រូវរួម ប៉ុន្តែមានការបែងចែកគ្នា។ ប្រទេសអភិវឌ្ឍន៍ចាំបាច់ត្រូវនាំមុខគេក្នុងការបង្កើតការសន្យាយ៉ាងមុតមាំ អំពីការកាត់បន្ថយការបំភាយឧស្ម័ន ការរួមវិភាគទានផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top