• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមនិងព្រះមហាក្សត្រប៊ូតានឯកភាពគ្នាពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋបានប្រារព្ធឡើងយ៉ាងឱឡារិក នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋលឿង គឿង និងព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck បានអញ្ជើញជួបពិភាក្សាការងារ។
ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សា (រូបថត៖ Viet Cuong/VOV)

នៅទីនេះ ប្រធានរដ្ឋលោកលឿង គឿង និងព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានឯកភាព ពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ឱ្យបានញឹកញាប់និងគ្រប់កម្រិត។ ភាគីទាំងពីរបានឯកភាពជំរុញទីភ្នាក់ងារ ក្រសួងនិងធុរកិច្ចនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ សម្រួលការបើកចំហរទំនិញរបស់ប្រទេសមួយ ចូលទៅកាន់ទីផ្សារប្រទេសមួយ ឆ្ពោះទៅរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខិតខំបង្កើនទំហំពាណិជ្ជ កម្មឱ្យបានច្រើនដងនាពេលខាងមុខ។

ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ បណ្តុះបណ្តាល វប្បធម៌ និងសិល្បៈ។ លើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរឱ្យពិចារណាបើកជើងហោះហើរត្រង់ក្នុងពេលឆាប់ៗនេះ។ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។

ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើការបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាក្នុងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ វៀតណាមស្វាគមន៍ប៊ូតាន ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌសម្រាប់បង្កើនការតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ាន។

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រប៊ូតាន  Jigme Khesar Namgyel Wangchuck   បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌ រវាងរដ្ឋាភិ បាលទាំងពីរ និងឯកសារកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

ធានាថាប្រជាជនមានផ្ទះជួលសម្រាប់រស់នៅ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងនានាស្តីពីផ្ទះជួលសម្រាប់រស់នៅ។

Top